ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុន ប៊ីហ្សនេសអេមផាយ បេីកសម្ពោធនិងនាំចូលផ្តាច់មុខ ម្សៅផាត់ PANSY មកកាន់កម្ពុជា

1 សប្តាហ៍ មុន 28 tnn_admin

ភ្នំពេញ ៖ ក្រុមហ៊ុន ប៊ីហ្សនេសអេមផាយ ដែលមានលោក ចន ប្រុស ជាអគ្គនាយក កាលពីកន្លងទៅនេះ បានសហការណ៍ជាដៃគូរនាំចូល និងចែកចាយផ្ដាច់មុខ

ផលិតផលម្សៅផាត់ផេនសុី (PANSY) ដែលមានតារាអន្តរជាតិ ផេនខេក (PANCAKE) ជាម្ចាស់ផលិតផល។ ជាមួយប្រព័ន្ធដឹកនាំដ៏ រឹងមាំ, ប្រព័ន្ធប្រត្តិបត្តការមុខជំនួញដ៏ទំនើប និងប្រព័ន្ធការងារដ៏មានប្រសិទ្ធភាព នៃក្រុមហ៊ុនប៊ីហ្សនេសអេមផាយ បាននាំឲ្យផលិតផល ម្សៅផាត់ផេនសុី (PANSY) ផ្ទុះការគាំទ្រ និងពេញ និយមពីសំណាក់អ្នកប្រើប្រាស់ និងដៃគូរចែកចាយជាច្រើន ក្នុងរយៈពេលដ៏ខ្លី ទាំង ក្នុង និងក្រៅប្រទេស។

ក្រុមហ៊ុនប៊ីហ្សនេសអេមផាយ បានទទួលយកការសហការណ៍ជាដៃគូរនាំចូល និងចែកចាយផ្ដាច់មុខផលិតផល ម្សៅផាត់ផេនសុី (PANSY) ដោយសារម្សៅផាត់ផេនសុី (PANSY) ជាផលិតផលល្អឯក ស្តង់ដាអន្តរជាតិ មកពីប្រទេសអុីតាលី ប្រកប ដោយគុណភាពខ្ពស់ ជាតម្រូវការទីផ្សារប្រចាំថ្ងៃ តម្លៃសមរម្យ ងាយប្រើ ល្អប្រើ មិនកក មិនប្រតាក ធន់នឹងញើស សាច់ម្សៅប្រភេទកាម្ញីម៉ត់ ល្អ ការពារស្បែកមុខឡើងខ្លាញ់ ផាត់ច្រើនមិនរោលមុខ ជាពិេសសគឺផាត់មុខស្អាតបែបធម្មជាតិ មើលមិនដឹងថាផាត់ម្សៅ។

បច្ចុប្បន្ននេះ, ក្រោមការដឹកនាំនៃលោក ចន ប្រុស ជាស្ថាបនិកក្រុមហ៊ុនប៊ីហ្សនេសអេមផាយ បានធ្វើឲ្យផលិតផលម្សៅផាត់ ផេនសុី (PANSY) ក្លាយជាម្សៅផាត់ពេញនិយម, ល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាច្រើន ទាំងតារាជាតិ អន្តរ ជាតិ, តារាភាពយន្ត, តារាចម្រៀង, នៅតាមសាឡន, សម្អាងការ, អ្នកជំនួញ, បុគ្គលិករដ្ឋឯកជន, ស្ត្រីមេផ្ទះ, បុរសស្ត្រី និងសូម្បីតែសិស្ស សាលា។

លោក ចន ប្រុស បានលើកឡើងទៀតថា យើងជ្រើសរើសម្សៅផាត់PANSY, ពួកយើងជឿជាក់លើ “សម្រស់ឯកនៃមនុស្សគ្រប់ គ្នា” ពីព្រោះពួកយើងជឿថា មនុស្សគ្រប់គ្នាគឺមានភាពឯក។ ម្សៅផាត់PANSYគឺជាម្សៅផាត់ល្អឯក ប្លែកថ្មីបង្កើតឡើងក្នុងទស្សនៈ “ផាត់ម្សៅស្អាតមើលអត់ដឹងថាផាត់ម្សៅ – សម្រស់ឯកបែបធម្មជាតិ” សាកសម្យនឹងមនុស្សគ្រប់រូប។

ក្រុមហ៊ុន ប៊ីហ្សនេសអេមផាយ ដែលយើងនឹងបន្តដាក់បញ្ចូលផលិតផលប្រភេទសុខភាពទូទៅ, ថាមពល, សម្រស់, សម្រកទម្ងន់ និងផលិតផលជា ច្រើនប្រភេទទៀតទៅក្នុងប្រព័ន្ធប្រត្តិបត្តការមុខជំនួញទំនើបថ្មី ESS ហៅពេញថា Empire Software System ដើម្បីដាក់លក់ និងចែក ចាយទូទាំងសាកលលោក ដូច្នេះ ដៃគូរចែកចាយទាំងអស់គ្នាអាចមានឱកាសបង្កើតប្រាក់ចំណូលកាន់តែច្រើន។

ជាមួយគ្នានោះ លោក ចន ប្រុស ក៏បង្ហេីបអោយដឹងផងដែរថា មូលហេតុ ដែលក្រុមហ៊ុន ប៊ីហ្សនេសអេមផាយនៅតែបន្តមានការរីកចម្រើនយ៉ាងលឿន ដោយប្រើរយៈពេលដ៏ខ្លី ពីព្រោះតែ លោកយល់ពី បរិយាកាសមុខ ជំនួញ(Business Environment), អត្តចរិក (Human Behavior) និងវប្បធម៌ (Culture) នៃជាតិសាស្ត្រ ដែលជាកត្តា នាំឲ្យបង្កើត ឱកាសមុខជំនួញត្រឹមត្រូវចំកាលៈទេសៈល្អ ស្របនឹងផលិតផលមានគុណភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃ ដែលក្រុមហ៊ុននឹង បន្តដាក់បញ្ចូលជាច្រើនទៀត, គម្រោងប្រាក់ ចំណេញខ្ពស់, ប្រព័ន្ធបណ្ដុះបណ្ដាលការងារច្បាស់លាស់ ដើម្បីផ្ដល់ ភាពងាយស្រួលដល់ គ្រប់អ្នកចូលរួមអាចរកចំណូលបាន និងឈានទៅដល់ការកសាងប្រព័ន្ធសុវត្ថភាពនៃសេរីភាពផ្នែកហិរញ្ញវត្ថុ ដោយមានឱកាសក្លាយជា ម្ចាស់ផលិតផលផ្ទាល់ខ្លួនបញ្ចូលក្នុងប្រព័ន្ធប្រត្តិបត្តការជំនួញនៃក្រុមហ៊ុនប៊ីហស្សនេសអេមផាយ៕ ដោយ៖ ពីន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ