ព្រឹតិ្តការណ៍ថ្មីៗ

នោះ ប្រាប់មិនតាម ហាមមិនស្តាប់ ថ្ងៃនេះ ស្ទាក់ចាប់រថយន្តធុនធំបាន២០គ្រឿង!

8 ខែ មុន 87 tnn_admin

ភ្នំពេញ៖ ដោយអនុវត្តតាមប្រសាន៍ដឹកនាំ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែតុលាឆ្នាំ ២០១៩

ចាប់ពីម៉ោង៧ និង០០នាទីព្រឹក ដល់ម៉ោង ២១ និង០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ រួមជាមួយកំលាំងចំនួន៥០នាក់ បានចុះអនុវត្តច្បាប់ចរាចរផ្លូវគោក ដោយធ្វើកាស្ទាក់ចាប់រថយន្ត ធុនធំដែលបើកលើផ្លូវហាមឃាត់ រួមមាន មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និង វិថីព្រះស៊ីសុវត្ថិ ។

ជាលទ្ធផល ឃាត់រថយន្ត ធុនធំបានចំនួន២០គ្រឿង បញ្ជូនទៅរដ្ឋបាលខណ្ឌដូនពេញ និងបញ្ជូនបន្ដទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ តាមនិតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ