ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) ការបោះចោលសំរាម គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង មារយាទ និងការទទួលខុសត្រូវ របស់ពលរដ្ឋខ្មែរម្នាក់ៗ

7 ខែ មុន 40 tnn_admin

ភ្នំពេញ៖ “អនាម័យ នាំមកនូវសុខភាព” នេះគឺជាពាក្យស្លោកមួយឃ្លា ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន បានដឹងឮស្ទើរគ្រប់ៗគ្នា។ ប៉ុន្តែនៅក្នុងជីវភាពប្រចាំថ្ងៃវិញ

បញ្ហាអនាម័យមួយចំនួន ហាក់ដូចជាមិនសូវមានការអនុវត្តន៍ អោយបានខ្ជាប់ខ្ជួនដើម្បីសុខភាព ឬសោភ័ណភាពនោះទេ។
ជាក់ស្តែង ការបោះចោលសំរាមពាសវាលពាសកាល ត្រូវបានគេប្រទះឃើញ ទាំងនៅរាជធានី ទីប្រជុំជន តំបន់រមណីយដ្ឋាន និងតំបន់ជនបទចុងកាត់មាត់ញក។ ការបោះចោលសំរាមនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង មារយាទ និងការទទួលខុសត្រូវ របស់ពលរដ្ឋខ្មែរម្នាក់ៗ។

ទម្លាប់អាក្រក់បែបនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង។

ដោយមានការគិតគូរពីបញ្ហា អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាអោយ លោក ប៉ាង លីដា អភិបាលរងទទួលបន្ទុក ចុះកើបសំរាបមទាំងយប់តែម្តង។

គឺនៅយប់ថ្ងៃទី៧ខែតុលា ឆ្នាំ២០១៩ ដោយសហការជាមួយ កម្លាំងសង្កាត់ ចោមចៅទី១ សង្កាត់ ចោមចៅទី១ កម្លាំងស៊ិនទ្រី និងកម្លាំងប្រជាការពារខណ្ឌ ។ នៅតាមគោលដៅម២ដូចខាងក្រោម
👉ទី ១/ នៅលើផ្លូវ ចោមចៅ ( អតីតផ្លូវវេងស្រេង ) មុខរោងចក្រប្រាំមួយជាន់ ។
👉👉ទី ២/ នៅតាមមូលដ្ឋាន សង្កាត់ ចោមចៅទី២ ។

លោក ប៉ាង លីដា ស្នើសុំឱ្យពលរដ្ឋ និងម្ចាស់អាជីវកម្ម វេចខ្ចប់សំរាម នៅទីតាំងរៀងៗខ្លួន គឺដើម្បីថែរក្សាសោភ័ណភាព អនាម័យ និងបរិស្ថានក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ក៍ដូចជាការលើកមុខមាត់ រាជធានីភ្នំពេញផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ