ព្រឹតិ្តការណ៍ថ្មីៗ

គាស់ទ្វារផ្ទះ ឡើងចាប់រំលោភក្មេងស្រី ទាំងកណ្តលអាធ្រាត ស្អែកឡើងជាប់ខ្នោះ!

1 ខែ មុន 88 tnn_admin

ខេត្តកោះកុង ៖ បុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន ករណី ប៉ុនបងចាប់រំលោភសេពសន្ថវៈ លើក្មេងស្រីអានិតិជនម្នាក់ តែត្រូវនាងស្រែកផ្អើលអស់អ្នកជិតខាង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង០០ នាទីយប់ នាយប់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ-ឃុំដងពែង ស្រុកស្រែអំបិល។

ជនសង្ស័យមានឈ្មោះ កុល ឡាយ ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកជនរងគ្រោះមានឈ្មោះ ជ. ទ ភេទស្រី អាយុ ១៤ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ។

តាមការសាកសួរ របស់កម្លាំងសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកក្នុងផ្ទះ ក៏ត្រូវបានជនសង្ស័យលួចគាស់ទ្វារចូល បំរុងធ្វើសកម្មភាពរំលោភនាង តែត្រូវនាងស្រែក ផ្អើលអស់អ្នកជិតខាង រួច ជនសង្ស័យ ក៏រត់ទៅផ្ទះវិញ លុះដល់ស្អែកឡើង វេលាម៉ោង ១៤:៣០នាទីរសៀល ទើបនាងមករាយការណ៍នៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដងពែង នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ។
នៅពេលទទួលបានពត៌មាន កម្លាំងសមត្ថកិច្ចស្រុកស្រែអំបិល បានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនខឹងជនរងគ្រោះ បំរុងឡើងទៅវាយនាង ។

ករណីនេះ កម្លាំងងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ