ព្រឹតិ្តការណ៍ថ្មីៗ

តុលាការ សម្រេចឃុំខ្លួន កឺកឺ ៤នាក់ ពាក់ព័ន្ធ គ្រឿងញៀនជិត៤០គីឡូក្រាម ដាក់ពន្ធនាគារ បណ្ដោះអាសន្ន

7 ខែ មុន 79 តូ សុផល

ភ្នំពេញ៖  នៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ លោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិចិន៤នាក់ដែលពាក់ព័ន្ធ គ្រឿងញៀនជិត៤០គីឡូក្រាម ដាក់ពន្ធនាគាបណ្ដោះអាសន្ន រង់ចាំថ្ងៃជំនុំជម្រះ 

លោក សុខ កែវបណ្ឌិត ជាតំណាងអយ្យការបានសម្រេចចោទប្រកាន់ជនជាប់ទាំង៤ ទី ១.ឈ្មោះ YUN LiANFU ភេទប្រុស អាយ៥១ឆ្នាំ ទី ២.ឈ្មោះ FENG YONGCHAO ភេទប្រុស អាយុ៤៨ឆ្នាំ ទី៣.ឈ្មោះ CHOI KA LUN ភេទប្រុស អាយុ៤៣ឆ្នាំ និង ទី ៤.ឈ្មោះ LAU CHUN KiN ភេទប្រុស អាយុ៤០ឆ្នាំ ពីបទ ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន 

គួររំលឹកថា ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនៅទីតាំងផ្សេងគ្នា ប៉ុន្តែក្នុងនោះមានជនជាតិចិនម្នាក់ ដែលសមត្ថកិច្ចបានធ្វើការចាប់ខ្លួន នៅក្នុងបន្ទប់ខុនដូមួយកន្លែង ដែលមានគ្រឿងញៀនប្រមាណ៣៩ គីឡូក្រាម ស្ថិតនៅចំណុចខុនដូមួយកន្លែងជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បន្ទាប់ពីចាប់ខ្លួនឈ្មោះ YUN LIANFU និងដកហូតថ្នាំញៀន៣៩គីឡូ ក្រាម ជននេះបានសារភាពភ្លាមៗ ថា ជារបស់ដែលគេយកមកផ្ញើឲ្យជួយលក់ ចំណែកអ្នកផ្ញើទំនងគេចខ្លួនបាត់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ