ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បាន ចោរលួច ស្លាកលេខរថយន្ត

1 ខែ មុន 105 តូ សុផល

ភ្នំពេញ៖នៅថ្ងៃទី០៦តុលាឆ្នាំ២០១៩ វេលាម៉ោង ១៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញបានធ្វើការឃាត់ខ្លួនជនសង្សដ័យ ម្នាក់ ករណីលួចស្លាកលេខឡាន កាលពីថ្ងទី២ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១៦ និង០៨នាទី នៅចំណុច មុខផ្ទហគ្មានលេខ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញងថ្មី ខណ្ឌសែនសុខ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ម្នាក់ ឈ្មោះ កែវ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (មានសារថាតុញៀន) ។

ចំណែកឯជនរងគ្រោះ មាន ឈ្មោះ សយ សុខឡេង ភេទបហរុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៦ ផ្ឡូវបេតុង ភូមិចំការឱឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់ ស្លាកលេខរថយន្ត ០១ លេខ2AI-4846 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ