ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលទាំងព្រឹក! ប្រទះឃើញ សពបុរសម្នាក់ ស្លាប់ក្នុងអណ្តូង ហើមស្អុយដង្កូវចោះ…

7 ខែ មុន 38 តូ សុផល

ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ អ្នកមើលគោ ប្រទះឃើញស្លាប់ក្នុងអណ្តូងទឹកចាស់ទុកចោលនៅបរិវេណដីវាលទុកចោល មួយកន្លែងក្នុងភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ។

សាកសពមិនទាន់ស្គាល់អត្តសញ្ញាឡើយ ភេទប្រុស ស្លាក់ផ្កាប់មុខក្នុងអណ្តូង ដែលគេទុកចោល នៅបរិវេណដីវាល ក្នុងភូមិខាងលើ ហើយសភាពសពហើមស្អុយ ដង្កូវចោះ ។

តាមបុរសម្នាក់ឈ្នោះ សៅ សារ៉ាត់ អាយុ៣២ឆ្នាំ មុខរបរ កសិករ អ្នកមើលគោនៅចំណុចខាងលើ មានស្រុកកំណើតភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គាត់បានមកជួលដី វាលខាងលើ ព្រលែងគោ និងក្របី ព្រោះទីនេះវាលស្មៅ ធំ បង្កលក្ខណៈ ចិញ្ចឹមគោ ក្របី ហើយស្នាក់នៅរោងខាងមុខ រីឯអណ្តូងដែលមានសាកសព នៅកន្លូយដីខាងក្រោយឯនោះ ។ បុរសដដែលបន្តទៀតថា មុនភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ គ្រាដែលដើរទៅមើលគោ ជាប់ខ្សែនឹងជើង នៅចំណុចក្បែរអណ្តូង ស្រាប់តែធំក្លិនស្អុយ អើតមើល ពុទ្ធោ សាកសពមនុស្ស ទើបរត់ទៅប្រាប់អ្នកភូមិ អាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យមើលជាក់ស្តែង ។

តាមបងប្អូនប្រជាពលរដ្ឋញឹកញាប់ហើយ ចំណុចដីវាលខាងលើ មានមនុស្ស ក្មេង ញៀនថ្នាំ រត់ចេញពីមណ្ឌលកែប្រែ ដែលមានទីតាំងនៅខាង ចូលមកដីវាល ហើយចំពោះសាកសពស្លាប់ក្នុងអណ្តូងខាងលើ មិនច្បាស់ថា ជាក្មេងញៀនថ្នាំ ឬមនុស្សមកពីណាដែរ ព្រោះពលរដ្ឋក្នុងភូមិគោកព្រិច ពុំមានគ្រួសារណាបាត់សមាជិកគ្រួសារដែរ ។

ករណីប្រទះឃើញសាកសពក្នុងអណ្តូងខាងលើ សមត្ថកិច្ច មូលដ្ឋាន ជំនាញចុះទៅពិនិត្យ កោសល្យវិច័យ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងការស្លាប់មកពីមូលហេតុអ្វី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ