ព្រឹតិ្តការណ៍ថ្មីៗ

កូនប្រុស សម្តេចក្រឡាហោម បដិសេធ និងថ្កោលទោសចំពោះអ្នកដែលយកឈ្មោះខ្ញុំ “ស សុខា” ទៅពាក់ព័ន្ធនឹងល្បែងភ្នាល់​ល្មេីសច្បាប់តាមអនឡាញ

2 ខែ មុន 122 តូ សុផល

ភ្នំពេញ៖​ ក្នុងប្រតិបត្តិការបង្ក្រាបល្បែងភ្នាល់តាមអនឡាញខុសច្បាប់ប្រកបដោយប្រសិទ្ធភាព ថ្មីៗនេះ មានលេចឮជនខិលខូច​មួយចំនួនបានយកឈ្មោះបុគ្គលនេះបុគ្គលនោះជាខ្នងបង្អែក។ ក្នុងនោះក៏មានជនឆ្លៀតឱកាសមួយក្ដាប់តូច បង្កើតពាក្យចចាមអារ៉ាមលាបពណ៌មកលើរូបខ្ញុំ ( ស សុខា ) ថានៅពីក្រោយ និងបានជួយសម្រួលដល់អាជីវកម្មខុសច្បាប់នេះ-នោះ មួយចំណែកដែរ។

ទី១.​ ការចោទប្រកាន់ និង​ពាក្យចចាមអារ៉ាមខាងលើនេះ គឺជាល្បិចកាងអាជីវកម្មខុសច្បាប់របស់ខ្លួន​ បង្អាក់បន្ទុចការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ។ នេះគឺជាបទល្មេីសព្រហ្មទណ្ឌ​ ដែលត្រូវផ្ដន្ទាទោស! និងទី២​. ការបង្កេីតពាក្យចចាមអារ៉ាមពីជនអគតិមួយចំនួននោះ​ គឺជាការលាបពណ៌​ក្នុងចរិតព័ត៌មានក្លែងក្លាយ(fake news) បង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ​របស់ខ្ញុំ ក្នុងបំណងយកចំណេញរឿងអ្វីមួយ​ និងបំពុលសង្គមតែប៉ុណ្ណោះ។ នេះមិនមែនជាសេរីភាពបញ្ចេញមតិតាមច្បាប់ទេ​ គឺជាបទល្មេីសព្រហ្មទណ្ឌ​ ដែលត្រូវផ្ដន្ទាទោស។

ខ្ញុំ ( ស សុខា ) សូមបដិសេធទាំងស្រុង និងសូមថ្កោលទោសជនទាំងនោះយ៉ាងដាច់អហង្ការ ព្រមទាំងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការផ្លូវច្បាប់ ឲ្យបានធ្ងន់ធ្ងរជាទីបំផុត។

ជាថ្មីម្តងទៀត ខ្ញុំសូមលេីកទឹកចិត្ត​ គាំទ្រ​ និងស្នេីឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការទប់ស្កាត់ និងអនុវត្តច្បាប់តាមសារាចរណែនាំរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ដោយកុំខ្វល់ថា ជានរណា ឬកូននរណា ចំពោះជនទាំងឡាយណាដែលយកឈ្មោះថ្នាក់ដឹកនាំ ឬកូនថ្នាក់ដឹកនាំណាមួយទៅប្រើ ធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ ដូចដែលប៉ុន្មានថ្ងៃមុន ខ្ញុំធ្លាប់បានផ្ញើសារមួយអន្លើរួចមកហើយ។
សូមអរគុណ!
…………………
៧ កញ្ញា ២០១៩

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ