ព្រឹតិ្តការណ៍ថ្មីៗ

សិស្សានុសិស្សទទូលបាននិទ្ទេសAទាំង៣៨នាក់នៅខេត្តសៀមរាបបានមកដល់រាជធានីភ្នំពេញនិងរងចាំការជួបសំណេះសំណាលជាមួយសម្តេចតេជោ​ នាយករដ្ឋមន្ត្រី

6 ខែ មុន 26 tnn_admin

ភ្នំពេញ៖ នាថ្ងៃអាទិត្យ ០៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៩ សិស្សានុសិស្សទទូលបាននិទ្ទេសAទាំង៣៨នាក់

នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ ខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស បានធ្វើដំណើរឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីត្រៀមចូលរួមក្នុងពិធីសំណេះសំណាលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញនាថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ២០១៩។

ជាមួយនឹងការមកដល់របស់សិស្សានុសិស្សនាពេលនេះ​ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ចំពោះការស្នាក់នៅ​ ហូបចុកនិងធ្វេីដំណេីរដោយរក្សាសុខសុវត្ថិភាពទាំងមកនិងទៅមាតុភូមិវិញផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ