ព្រឹតិ្តការណ៍ថ្មីៗ

កឺកឺ បង្ខាំង និងធ្វើទារុណកម្ម កឺកឺ ដូចគ្នា សាហាវព្រៃផ្សៃបំផុត

3 ខែ មុន 134 tnn_admin

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ៨និង ៣០នាទី ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ

បានដឹកនាំកម្លាំង កងរាជអាវុធហត្ថខេត្ត-ក្រុង ដឹកនាំរួមដោយ លោក ម៉ាង ស៊ីនេត អភិបាលរងខេត្ត និងមានការ សម្របសម្រួលនីតិវិធី ពីលោក ហ៊ួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួម សហការពី លោក ស្រី នេត ទីន ប្រធា ភូមិ៣ និងម្ចាស់ផ្ទះចុះបង្ក្រាបករណីបង្ខាំងមនុស្សជាជនជាតិចិន ស្ថិតនៅក្រុមទី១២ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ។

ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ សង្រ្គោះបានជន រងគ្រោះចំនួន ១០នាក់ និងបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

កម្លាំងបានដកហូតវត្ថុតាងទូរស័ព្ទចំនួន ០៦គ្រឿង, ខ្នោះជើងចំនួន ០៤គូរ, ខ្នោះដៃចំនួន ១០, ស្រោមខ្នោះចំនួន ០៤, ក្រណាត់រុំមុខចំនួន ០២, កាំបិតបុ័ងតោចំនួន ០១, កំប៉ុងហ្គាសចំនួនចំនួន ២៥, លិខិត ឆ្លងដែនចំនួនចំនួន ០១, កិច្ចសន្យាជួលផ្ទះចំនួន ០១ និងអត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន ០១ច្បាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ