ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ខ្លួន អ្នកគួកជេរដី ម្នាក់ ពីបទ ឆបោក

7 ខែ មុន 443 tnn_admin

ភ្នំពេញ៖ លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២ និង២០ នាទី

កម្លាំងការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំម្នាក់ នៅចំណុចហាងញូខនន័រ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៧ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៧៨៣ «ជ១» ចុះថ្ងៃទី ២ ខែ តុលា ឆ្នាំ២០១៩ ចេញដោយ លោក កី ម៉ាណេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ លី សុខគា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គួកជេរដី ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២១៦ ផ្លូវលេខ៧ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ