ព្រឹតិ្តការណ៍ថ្មីៗ

សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បន្តផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ២៥០០នាក់ នៅខណ្ឌសែនសុខ

3 ខែ មុន 113 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី០៦ ខែតុលា ឆ្នាំ២០១៩នេះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន៣៦៨នាក់ សហកាជាមួយ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា

អាជ្ញាធរសែនសុខ បានរួមគ្នាដឹកនាំក្រុមគ្រូពេទ្យមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូន ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី ចំនួន២៥០០នាក់ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយបានដាក់ទីតាំងព្យាបាលនៅក្នុងបរិវេណ សាលាបឋមសិក្សាសែនសុខ ស្តិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងរាស្ត្រ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ ចូលរួមក្នុងឱកាសនេះ ផងដែរ មានវត្តមាន ឯកឧត្តម បណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ឯកឧត្តម សោម អូន ប្រធាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោកចៅសង្កាត់ទាំង០៦ នៃខណ្ឌសែនសុខ។

ថ្លែងក្នុងឱកាសសំណេះសំណាល ឯកឧត្តម ឃុត ចាន់ដារ៉ា ពាំនាំមតិផ្តាំផ្ញើសាកសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មកជូនលោកយាយ លោកតា ពុក ម៉ែ មា មីង បងប្អូនក្នុងខណ្ឌសែនសុខទាំងអស់ និងបានជម្រាបជូនថា៖ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងបាន ទទួលនូវសុខសន្តិភាពយ៉ាងបរិបូរណ៍ទូទាំងផ្ទៃប្រទេស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ ជាមួយនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការខំរកទទួលទានរបស់បងប្អូនយើង ប្រជាពលរដ្ឋកម្ពុជាក៏មានកម្រិតជីវភាព រស់នៅកាន់តែល្អប្រសើរឡើង ហើយអ្វីដែលត្រូវគិតគូរជាបន្តបន្ទាប់ មកទៀតនេះ គឺបញ្ហាសុខភាពនេះឯង។ ឯកឧត្តមបានសំណូមពរដល់លោកយាយ លោកតា ពុកម៉ែ មាមីងទាំងអស់មេត្តាយកចិត្តទុកដាក់ បន្ថែមទៀតដល់ ការថែរក្សាសុខភាពផ្ទាល់ខ្លួន របស់យើង តាមរយៈការទទួលទានទឹកស្អាត ឬទឹកដាំពុះ ហូបស្អាត និងរស់នៅស្អាត និងជាពិសេស គឺបើដឹងថាមានអាការៈមិនសូវ ស្រួលខ្លួនហើយ ត្រូវប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាពជាបន្ទាន់។

ជាមួយគ្នានេះផងដែរ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ក្នុងនាមក្រុមប្រឹក្សាខណ្ឌ និងជាអាជ្ញាធរដែនដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃុត ចាន់ដារ៉ា តំណាង ឯកឧត្តម ហ៊ុន ម៉ានី ដែលបានដឹកនាំសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងក្នុងមូលដ្ឋាននាឱកាសនេះ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះប្រកបដោយវីជ្ជាជីវៈ និងក្រមសីមធម៌ខ្ពស់ និងបានចូលរួមចំណែកយ៉ាងធំធេងដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ សម្រាប់ខណ្ឌសែនសុខនេះជាការអញ្ជើញមកព្យាបាលជាលើកទី២ហើយ។ លោកអភិបាលបានបន្តអំពាវនាវឲ្យបងប្អូនថែរក្សាសុខភាព និងមានសាមគ្គីភាព ចូលរួមថែរក្សាសុខសន្តិភាព កុំជឿតាមពាក្យញុះញង់របស់ជនអគិត ដែលនាំឲ្យខ្មែរបែកបាក់ ហើយមានតែសន្តិភាពទេដែលនាំឲ្យប្រទេសជាតិមានការអភិវឌ្ឍ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ