ព្រឹតិ្តការណ៍ថ្មីៗ

សាហាវមែន! លួចគោ ទៅពន្លះសាច់

2 ខែ មុន 35 តូ សុផល

ខេត្តកណ្តាល៖ អសន្តិសុខ ក្នុងមូលដ្ឋានបន្តកើតមាន ក្នុងទឹកដីខេត្តកណ្តាល ជាហូរហែរ ធ្វើអោយប្រជាពលរដ្ឋមានក្តីព្រួបារម្ភយ៉ាងខ្លាំង ជាក់ស្តែង

កាលពីថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ តុលា ២០១៩ វេលាម៉ោង២៣ និង ៣០នាទីនៅចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណី លួចគោ (ពន្លះសាច់)។

ប៉ូលិស ប្រាប់ថា៖ ជនរងគ្រោះ ឈ្មោះ ហៀង សំអាន ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិ ឃុំកើតហេតុ បាត់បង់ គោញីចំនួ០២ក្បាល។ ដោយឡែក ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ។

ប្រភពប្រាប់ថា នៅថ្ងៃទី៤ តុលា ២០១៩ វេលាម៉ោង១៨ និង៣០នាទី ជនរងគ្រោះបានយកគោទៅចងក្នុងក្រោល ។ លុះដល់វេលាម៉ោង២០.៣០នាទីជនរងគ្រោះ បានឡើងដេកលើផ្ទះ ដល់ម៉ោង២៣.៣០នាទីជនរងគ្រោះចុះមកមើលគោស្រាប់តែបាត់គោ អស់ពីក្រោលក៏ដាស់ប្រពន្ធដើររក តែរកមិនឃើញរហូតដល់ម៉ោង៥ និង០០នាទីក៏ឃើញគោទាំងទាំង២ក្បាល នៅក្នុងចំការស្វាយ ឈ្មោះ វួច នៅភូមិដុលឃុំ សន្លុង ត្រូវចោរប្រឡះយកសាច់ នៅសល់តែដងខ្លួន ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លុង កម្លាំងផ្នែកជំនាញសហការណ៍ចុះស្រាវជ្រាវដើម្បី ឈានទៅរកកំណត់ មុខសញ្ញាជនសង្ស័យ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ