ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋប្តឹង ក្រុមហ៊ុនលាយ បេតុង យីហោ ឆាយណា សុីន ខនគ្រីត(ខេមបូឌា) ឯ.ក អាជ្ញាធរខណ្ឌសែនសុខ …!

1 ខែ មុន 503 តូ សុផល

ភ្នំពេញ៖ ដោយមានពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងក្រឡុកបេតុង នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩

រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌ រួមជាមួយក្រុមការងារបានចុះពិនិត្យ និងធ្វើកំណត់ហេតុណែនាំដល់ទីតាំងអាជីវកម្មក្រុមហ៊ុនក្រឡុកបេតុងមួយកន្លែង ឈ្មោះ ឆាយណា សុីន ខនគ្រីត(ខេមបូឌា) ឯ.ក ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពីបានពិនិត្យទីតាំងនេះឃើញថាមានលិខិតអនុញ្ញាត ចេញដោយក្រសួងពាណិជ្ជកម្មត្រឹមត្រូវ ប៉ុន្តែបានបង្ករហេតុប៉ះពាល់បរិស្ថាន និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ក្រុមការងារបានធ្វើការណែនាំអោយតំណាងក្រុមហ៊ុនអនុវត្តនូវចំណុចមួយចំនួនដូចខាងក្រោម៖

-ត្រូវកែសម្រួលប្រព័ន្ធលូនៅក្នុងទីតាំងទៅតាមលក្ខណៈបច្ចេកទេសអោយបានត្រឹមត្រូវ ក្នុងរយៈពេល ០១សប្ដាហ៍ ចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។
-ត្រូវគោរពពេលវេលាប្រកបអាជីវកម្ម មិនបង្ករភាពរំខានដល់ប្រជាពលរដ្ឋជិតខាង។
-ត្រូវលាងសម្អាតសំបកកង់រថយន្តពេលចេញពីទីតាំង ជៀសវាងកាកសំណល់ប្រឡាក់លើផ្លូវសាធារណៈ។
-មិនត្រូវចតរថយន្តលើចិញ្ចើមផ្លូវសាធារណៈ ដែលប៉ៈពាល់ដល់សណ្តាប់ធ្នាប់ និងអ្នកធ្វើដំណើរ។
-មិនត្រូវចាក់កាកសំណល់បេតុងចោលលើផ្លូវសាធារណៈ និងអណ្តូងលូ។
-ក្នុងករណីក្រុមហ៊ុនមិនអនុវត្តទៅតាមការណែនាំខាងលើទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ