ព្រឹតិ្តការណ៍ថ្មីៗ

សិស្សស្រីអនុវិទ្យាល័យ២នាក់ បាត់ខ្លួនព្រមគ្នាដោយមិនដឹងពីមូលហេតុ

2 ឆ្នាំ មុន 0 tnn_admin

 

បន្ទាយមានជ័យ ៖ ស្ថិតក្នុងទឹកមុខស្លេកស្លាំង ប្តីប្រពន្ធ២គ្រួសារមានគ្នា៤នាក់មកពីឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានស្កាត់តាមរកកូនស្រីដល់ក្រុងប៉ោយប៉ែត នៅថ្ងៃទី១ មិថុនា បន្ទាប់ពីកូនរបស់ពួកគាត់ទៅរៀនហើយមិនឃើញវិលត្រឡប់មកផ្ទះវិញ ។ ការស្រូតដំណើរមកកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ព្រោះតែបារម្ភពីសុវត្ថិភាពរបស់កូនខ្លាចចាញ់បោកគេនាំចេញទៅ ក្រៅប្រទេសនឹងត្រូវប្រឈមហានិភ័យច្រើន ។
គ្រួសារដែលកំពុង តាមរកកូនស្រីខាងលើគ្រួសារទី១ ប្តីឈ្មោះ គង់ ផាន់ដារ៉ា អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ឈន វណ្ណា អាយុ៣៣ឆ្នាំ ដោយគ្រួសារមួយនេះបាត់កូនស្រីឈ្មោះ គង់ ម៉ានិត អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩នៃអនុវិទ្យាល័យមោងឫស្សី ។ មួយគ្រួសារទៀតប្តីឈ្មោះ រ៉ឹង អាយុ៤៦ឆ្នាំ ប្រពន្ធឈ្មោះ ហែន សាវឿន អាយុ៤៥ ឆ្នាំ បាត់កូនស្រីឈ្មោះ រ៉ឹង គឹមឡាង អាយុ១៦ឆ្នាំ រៀននៅអនុវិទ្យាល័យមោងឫស្សីដូចគ្នា និងត្រូវជាមិត្តភក្ដិនឹងគ្នាផងដែរ ។ ទាំង២គ្រួសារនេះជាអ្នករស់នៅក្នុងឃុំជាមួយគ្នាគឺឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
តាមសម្តីស្ត្រីជាម្តាយ ក្មេងស្រីឈ្មោះ គង់ ម៉ានិត បានប្រាប់តាមទូរស័ព្ទថា កូនរបស់គាត់និងក្មេងស្រីឈ្មោះ រ៉ឹង គឹមឡាង បានបាត់ខ្លួនកាលពីរសៀលថ្ងៃទី៣១ ឧសភា ខណៈពួកគេទៅរៀន ហើយមិនឃើញវិលត្រឡប់មកផ្ទះវិញ ។ ស្ត្រីខាងលើបន្តថា ការបាត់កូនមិនឃើញត្រឡប់មកផ្ទះវិញនេះ គាត់ដឹងតាមរយៈអ្នកយាមកង់-ម៉ូតូក្នុងសាលារាយការណ៍មកដោយប្រាប់ ថា កូនស្រីគាត់មិនដឹងទៅណា មិនឃើញមកយកម៉ូតូជិះទៅផ្ទះទេ ។ ពេលនោះគាត់ជាម្តាយបានស្រឡាំងកាំងប្រញាប់ប្រញល់ចេញរកកូន ស្រាប់តែគ្រួសារស្ត្រីឈ្មោះ ហែន សាវឿន ប្រាប់ថា គាត់ក៏បាត់កូនស្រីដែរ ពួកយើងក៏នាំគ្នាស្រូតរូតចេញដំណើរមកតាមស្កាត់រកកូនរហូតដល់ក្រុង ប៉ោយប៉ែត ។
ស្ត្រីរូបនេះបានបន្តទៀតថា នៅព្រឹកថ្ងៃទី១ មិថុនា ខណៈពួកគាត់មកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបង្ហាញរូបថតសាកសួរ គេឯងនៅតំបន់នោះ ក៏មានអ្នករត់ម៉ូតូឌុបខ្លះប្រាប់ថា ឃើញក្មេងស្រីទាំង២នាក់ឈររេរានៅចំណុចរង្វង់មូលច្រកទ្វារមិនដឹង ថាពួកគេមានបំណងទៅណាទេ ។
ដោយឡែកស្ត្រីជាម្តាយក្មេង ស្រីឈ្មោះ រ៉ឹង គឹមឡាង បានប្រាប់ថា តាមការសួរនាំបងប្អូននៅឯស្រុកកំណើតគេបានប្រាប់ថា ឃើញក្មេងស្រីទាំង២នាក់នោះត្រូវយុវជនម្នាក់នាំឡើងរថយន្ដចេញមក ទិសខាលិចធ្វើឱ្យគ្រួសារទាំង២កាន់តែមានក្តីបារម្ភខ្លាចកូនស្រី ចាញ់បោកគេមេខ្យល់នាំទៅស្រុកគេ ។

រហូតមកទល់ពេលនេះហើយ នូវតែមិនទទួលបានដំណឹងទៀត។ពួកគាត់ជាឪពុកម្តាយ បានអំពាវនាវសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយស្រាវជ្រាវប្រសិនបើបានឃើញក្មេងស្រីដែលមានភិនភាគ ដូចក្នុងរូបថតនេះសុំឃាត់ទុកឲ្យពួកគាត់ផង ឬផ្តល់ព័ត៌មានទៅពួកគាត់តាមរយៈលេខទូរស័ព្ទ០៩៥ ៦៦៨៨៣០ ឬ០៨៨ ២៥៩២៩៣៥ ៕

IMG-20160603-WA0173 IMG-20160603-WA0165if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ