ព្រឹតិ្តការណ៍ថ្មីៗ

គ្រឿងញៀន ជិតកន្លះគីឡូ បង្ក្រាប នៅបឹងឈូក មុខពេទ្យលោកសង្ឃ

1 ខែ មុន 87 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បង្ក្រាបចាប់ខ្លួនជាក់ស្តែងបាន ដកហូតថ្នាំញៀនជិត០,៥០គីឡូក្រាម នៅបន្ទប់ជួលជាន់ទី៣ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ។

ជនសង្ស័យដែលឃាត់ខ្លួនខាងលើទី១ឈ្មោះ អ៊ាង ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំមុខរបរជួញដូរគ្រឿងញៀនស្នាក់នៅបន្ទប់ជួលជាន់ទី៣ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ទី២ឈ្មោះ ឡេង លីហ៊ាង ភេទស្រី អាយុ ២០ឆ្នាំមុខរបរមិនពិតស្នាក់នៅបន្ទប់ជួលជាន់ទី៣ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោកអធិការបានឲ្យដឹងថាមុនឈានទៅបង្ក្រាបដល់ទីតាំងជួញដូរគ្រឿងញៀនខាងលើគឺដោយសារមានសហការ
ណ៍ល្អពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានហ៊ានរាយការណ៍ពីសភាពការណ៍បទល្មើសជូនដល់សមត្ថកិច្ចយើងទើបឈានបង្ក្រាបបានបានជាក់ស្តែង។ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច ដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ធំ និងមួយកញ្ចប់តូច ប្រាណជិតកន្លះគីឡូក្រាម ជញ្ជីងថ្លឹង១ឧបករណ៍សេពគ្រឿងញៀនមួយកំប្លេរផង។

បច្ចុប្បន្នប្រុសស្រីខាងលើកំពុងឃាត់ខ្លួនសាកសួរបណ្តោះអសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ