ព្រឹតិ្តការណ៍ថ្មីៗ

ប្រគល់អំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន​ ១២០​ គ្រួសារ​ ដែលជាពុទ្ធបរិស័ទចំណុះជេីងវត្តពោធិ៍វ័ន

1 ខែ មុន 48 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរិ៍​ ៧កេីត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៥​ ខែតុលា​ ឆ្នាំ២០១៩លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ រួមជាមួយព្រះសីលវង្សា​ ព្រហ្ម​ សុភី​ ព្រះធម្មធរអនុគណខណ្ឌកំបូល​ នាយករងរដ្ឋបាលពុទ្ធិកវិទ្យាល័យជម្ពូរវ័ន​ សែន​ ជ័យ​ និងជាព្រះចៅអធិការវត្តពោធិ៍វ័ន្ត​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រគល់អំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន​ ១២០​ គ្រួសារ​ ដែលជាពុទ្ធបរិស័ទចំណុះជេីងវត្តពោធិ៍វ័ន​ ក្នុងសង្កាត់ស្នោរ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ដោយមានការចូលរួមពីលោក​ លោកស្រីជាអភិបាលរង​ គណៈនាយក​ លោក​ លោកស្រីប្រធានការិល័យចំណុះ​ និងជំនាញ​ លោកចៅសង្កាត់​ ចៅសង្កាត់រង​ សមាជិកក្រុមប្រឹក្សា​សង្កាត់​ មេភូមិ​ និងស្មៀនសង្កាត់​ ។

នៅក្នុងពិធីនេះដែរ​ លោក​ ឃឹម​ ស៊ុនសូដា​ ក៏បានទទួលទេយ្យទាន​ ពីព្រះសីលវង្សា​ ព្រហ្ម​ សុភី​ ព្រះចៅអធិការវត្តពោធិ៍វ័ននូវទេយ្យទាន​ និងបច្ច័យមួយចំនួន​ ចូលរួមជាមួយរដ្ឋបាលខណ្ឌ​ដេីម្បីធ្វេីសកម្មភាពមនុស្សធម៌​ដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយ​ចាំបាច់​ ស្របតាមការដឹកនាំរបស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ ដែលតែងតែយកចិត្តទុកដាក់អនុវត្តន៍ជាប្រចាំអនុសាសន៍ដឹកនាំរបស់​ សម្តេចគតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ