ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តក្រឡុកសុីម៉ង់ត៍ កិនម៉ូតូមួយគ្រឿង បណ្តាលអោយជនរងគ្រោះរបួសធ្ងន់

2 ខែ មុន 40 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកសុីម៉ង់និងម៉ូតូបណ្តាលអោយយុវជនម្នាក់របួសធ្ងន់។

ហេតុការណ៍នេះបានកើតនៅតាមបណ្តោយផ្លូវជាតិលេខ57A ចំណុចភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុមានរថយន្តម៉ាក ហុីយ៉ាន់ដាយ ជាប្រភេទរថយន្តក្រឡុកសុីម៉ងត៍ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ3A-2720 បើកបរក្នុងទិសដៅពីលិចទៅកើតស្របទិសគ្នា លុះមកដល់កន្លែងហេតុស្រាប់តែគៀរ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦កិនខ្ទេច ចំណែកម្ចាស់ម៉ូតូឈ្មោះ អៀវ គឹមតុង ភេទប្រុស អាយុ១៧ឆ្នាំ បាក់ជើងឆ្វេង។

ក្រោយពេលកើតហេតុតៃកុងរថយន្ត បានឈប់ចតរថយន្តចោល រត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង។

ប្រភពព័ត៌មានបានបន្តថា៖ជនរងគ្រោះត្រូវបានកម្លាំងនគរបាលនិងប្រជាពលរដ្ឋជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំសំពៅរងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ