ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១៥គ្រួសារ ទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ

1 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នេះលោក សក់ កញ្ញារិទ្ឋ ប្រធានគណៈកម្មាធិការអនុសាខា ខណ្ឌសែន សុខ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១៥គ្រួសារ ដែលពិធីនេះធ្វេីឡេីងនៅ៣ទីតាំងផ្សេងគ្នា ទី១នៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ចំនួន៥គ្រួសារ ទី២នៅភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ចំនួន ៥គ្រួសារ ទី៣នៅភូមិស្លែងរលេីង សង្កាត់ទឹកថ្លា។
ក្នុងឱកាសសំណេះសំណាលទាំង៣ទីតាំងនោះ លោក សក់ ច័ន្ទកញ្ញារិទ្ធិ ប្រធានគណៈកម្មាធិការអនុសាខាបានពាំនាំនូវប្រសាសន៍ សួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកក្រក ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ គិតគូរពីផលលំបាករបស់ប្រជាពលរដ្ឋទូទៅដែលជួបការលំបាកខ្លាំង និងជនងាយរងគ្រោះគ្រប់ទិសទី ថ្វីបើ សម្តេច មិនបានអញ្ជើញផ្ទាល់ ក៏មានក្រុមការងារចុះជួបប្រជាពលរដ្ឋដូចពេលនេះដែរ។

លោក សក់ ច័ន្ទកញ្ញារិទ្ធិ បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ដែលបំពេញការងារមនុស្សធម៌ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនា ពិសេសគឺ ភាពមនុស្សធម៌ ភាពមិនលំអៀង និងអព្យាក្រឹតភាព។

ជាមួយគ្នានោះដែរលោកបានពាំនាំសារមួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនោះមាន ៖
សូមប្រជាពលរដ្ឋផ្តោតសំខាន់លើបញ្ហាសុខភាព ធ្វើយ៉ាងណាថែទាំសុខភាពឲ្យបានល្អ មានអនាម័យល្អ ពិសារទឹកដាំឆ្អិន លាងដៃមុនពេលហូបអាហារ ពោលគឺត្រូវចេះ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងពិសេស យកចិត្តទុក្ខដាក់ខ្ពស់អំពីបញ្ហាខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ត្រូវសាងសង់ផ្ទះអោយបានរឹងមាំ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី ឬ ទឹកសីុអីុុវ១យួួរទឹកសុទ១កេស នឹងថវិកា២០.០០០រៀលដោយឡែកប្រជាពលរដ្ឋចំនួន៥គ្រួសារនៅសង្កាត់ក្រាំងធ្នង់ទទួលបានថវិកាបន្ថែមពីលោកចៅសង្កាត់១០.០០០រៀលទៀត៕

14591716_1741650892762314_3031954078248104441_n 14642026_1741650886095648_5355359943080401787_n 14666293_1741650939428976_5085527995206487669_n7f512566-9257-4e70-96ac-e970f4ec1876 14642330_622984077885982_7856332055664940467_n 14656439_622984257885964_213002428682641698_n 14671343_622984481219275_6051636595556571943_n

 

 

ព័ត៌មានពាក់ព័ន្ធ