ព្រឹតិ្តការណ៍ថ្មីៗ

តុលាការ កាត់ទោសជនជាប់ចោទ ដែលនគរបាលចាប់ខ្លួន ពេលមេធាវី នាំទៅតុលាការ ឈ្មោះ សំ ភាព រឿងចេញសែកស្អុយ

1 ខែ មុន 49 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីនគរបាលចាប់ខ្លួនក្នុងបរិវេណសាលាដំបូងក្រុងភ្នំពេញបញ្ជូនទៅឃុំខ្លួននៅគុកព្រៃសបានជាង ១០ថ្ងៃ ជនជាប់ចោទឈ្មោះ សំ ភាព

ត្រូវបានតុលាការបង្គាប់ឲ្យនាំខ្លួនយកទៅកាត់ទោស ពីបទ មិនគោរពកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់) ប្រព្រឹត្តអំឡុងឆ្នាំ២០១៦ យោងតាមមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍ដែលអាចជូញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

សវនាការកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ មានលោក ម៉ៅ ស៊ីណា ជាចៅក្រមជំនុំជម្រះ និងមានលោក ខាំ សុផារី ជាតំណាងអយ្យការ។

ជនជាប់ចោទឈ្មោះ សំ ភាព មានទីលំនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានលោកមេធាវីកម្មសិក្សាឈ្មោះ អុប វីរៈ និងមេធាវីគ្រូកម្មសិក្សាឈ្មោះ អ៊ុក ស៊ីរឿន ជាអ្នកកាពារសិទ្ធិ។

នៅក្នុងសវនាការជនជាប់ចោទបានបដិសេធថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។ ប៉ុន្តែជនជាប់ចោទមិនមានភស្តុតាងដោះបន្ទុកជូនតុលាការនោះទេ។

គួររម្លឹកថា ជនជាប់ចោទ សំ ភាព ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅគ្រាដែលរូបគេចូលខ្លួនទៅឆ្លើយនៅសាលាដំបូងងរាជធានីភ្នំពេញ ជាមួយមេធាវីកម្មសិក្សាឈ្មោះ អុប វីរៈ និងមេធាវីគ្រូកម្មសិក្សាឈ្មោះ អ៊ុក ស៊ីរឿន ដែលជាមេធាវីការពារសិទ្ធិ។

ទោះជាយ៉ាងណា តុលាការបានសម្រេចលើកពេលទៅប្រកាសសាលក្រមសំណុំរឿងនេះទៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ