ព្រឹតិ្តការណ៍ថ្មីៗ

ចង ក សម្លាប់ខ្លួននៅនឹងដើមល្ហុង

9 ខែ មុន 52 តូ សុផល

បាត់ដំបង៖បុរសវ័យចំណាស់ម្នាក់មានជម្ងឺប្រចាំកាយ (រោគរបេង)មិនចង់អោយក្រុមគ្រួសាររងទុក្ខដោយខ្លួន បានសម្រេចចិត្តផ្តាច់ជីវិតរបស់ខ្លួនដោយចង-កនៅក្នុងមន្ទីរពេទ្យខណះកំពុងសម្រាកព្យាបាល។

ករណីបានកើតឡើងនៅវេលាម៉ោង១២យប់ ថ្ងៃទី៣ រំលងអាធ្រាតឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ចំណុចក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះឈ្មោះ រ៉េត រិន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិទួលបល័ង្គ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានបន្តថា៖ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យនិធ្វើកោសល្យវិច្ច័យរួច អះអាងថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ដោយសារមានជម្ងឺរាំរ៉ៃ។

បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យរួចរាល់ក៍បានប្រគល់(សព) រងគ្រោះអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ