ព្រឹតិ្តការណ៍ថ្មីៗ

អតីតនិស្សិតវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាន់ទី១១ រួមគ្នាបរិច្ចាគទាំងថវិកា ទាំងឈាម ដើម្បីកុមារកម្ពុជា

7 ខែ មុន 30 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩, អតីតនិស្សិតវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាន់ទី១១

បានកៀរគរថវិកាចំនួន ១ ២០០ ដុល្លារពីមិត្តរួមជំនាន់ ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការផ្ដល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។ លើសពីនេះទៅទៀត ពួកគាត់បានបរិច្ចាគឈាមជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីប្រើប្រាស់ក្នុងការជួយសង្គ្រោះជីវិតកុមារដែលត្រូវការឈាមផងដែរ។

មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌នេះ និង សូមបន្តលើកទឹកចិត្តដល់សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ឱ្យចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតីខ្មែជួយខ្មែរ ដើម្បីភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបជូនថាមូលនិធិគន្ធបុប្ផាកម្ពុជានៅទទួលសមាជិកពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង (២) សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ប្រាំមួយម៉ឺន)រៀល ក្នុងមួយឆ្នាំ។
______________________
សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
– ធនាគារកាណាឌីយ៉ា
– ធនាគារអេស៊ីលីដា
– ធនាគារ ABA
– ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
– ភ្នាក់ងារវេប្រាក់ TrueMoney
– ភ្នាក់ងារវេប្រាក់ DaraPay
ឬទំនាក់ទំនងមកលេខាធិកាដ្ឋានដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ