ព្រឹតិ្តការណ៍ថ្មីៗ

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញសួរសុខទុក្ខ ស្នងការខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជំងឺនៅពេទ្យកាល់ម៉ែត

7 ខែ មុន 195 តូ សុផល

នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខ

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្ដាំផ្ញើដល់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវខិតខំប្រឹងប្រែងថែរក្សាសុខភាព ដើម្បីមានសុខភាពល្អឡើងវិញ និងបានទៅបំពេញការងារដឹកនាំបញ្ជាកងកម្លាំងនគរបាលខេត្ដព្រះសីហនុ។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់មើលថែអ្នកជំងឺឲ្យបានល្អ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានគិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខមន្រ្តីក្រោមឱវាទ ជាពិសេសបានឧបត្ថមថវិកាសម្រាប់ជួយព្យាបាលដល់រូបលោកផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ