ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌកំបូល បន្តដាំដេីមកូនឈេីធ្នង់

2 ខែ មុន 29 តូ សុផល

ភ្នំពេញ៖ អនុវត្តតាម អនុសាសន៍ដឹកនាំរបស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ «

សូមបងប្អូនប្រជាពលរដ្ឋស្រឡាញ់ដេីមឈេី​ ដូចស្រឡាញ់កូនចៅ​ ! ស្រឡាញ់កូនចៅ​ ដូចស្រឡាញ់ដេីមឈេី» ដោយទទួលបានអំណោយជាកូនឈេីធ្នុងជាបន្តបន្ទាប់ពី​ ឯកឧត្តម​ ឃួង​ ស្រង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃ​សុក្រ​ ៦កេីត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៤​ ខែតុលា​ ឆ្នាំ២០១៩​ លោក​ ឃឹម​ ស៊ុន​សូដា​ អភិបាល​ នៃអភិបាលខណ្ឌកំបូល​ រួមជាមួយលោក​ លោកស្រីជាអភិបាលរងខណ្ឌ​ សហការជាមួយលោកប្រធាន​រដ្ឋបាលព្រៃឈេីរាជធានីភ្នំពេញ​ បានដឹកនាំមន្ត្រីរាជការ​ បុគ្គលិក​ ចៅសង្កាត់​ ក្រុមប្រឹក្សាសង្កាត់​ កំលាំងសន្តិសុខសាលាខណ្ឌ​ ប្រជាការពារសង្កាត់​ បានចូលរួមដាំដេីមកូនឈេីធ្នុង​ ជំហ៊ានទី៤​ ចំនួន​ ៦៩​ ដេីម​ បន្ថែមទៀត​ នៅភូមិត្រពាំងទួល​ ផ្លូវជាតិលេខ៤​ ចាប់ពីចំនុចស្ថានីយតេលា​ ព្រំប្រទល់សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ ដល់ចំនុចខាងកេីតវត្តកំបូល​ ។

-​ ជំហ៊ានទី១:​ មុខវត្តកំបូល​ ចំនួន​ ៥០​ ដេីម

-​ ជំហ៊ានទី២:​ មុខបុរីពិភពថ្មីកំបូល១​ ចំនួន​ ៧៧​ ដេីម​

-​ ជំហ៊ាន​ទី​៣​:​ មុខសួនឧស្សាហកម្មវីលសុន​ ចំនួន​ ៤២​ ដេីម​

សរុបការដាំដេីមឈេីទាំង​ ៤​ ជំហ៊ាន​កន្លងមក ចំនួន​ ២៣៨​ ដេីម​ និងបានយកចិត្តទុកដាក់ថែទាំ​ ស្រោចទឹក​ ដាក់ជី​ ជាប្រចាំ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ