ព្រឹតិ្តការណ៍ថ្មីៗ

ចុះបង្ក្រាប គ្រឿងញៀន ក្នុងទីតាំងអ៊ីនធឺណែត

7 ខែ មុន 134 តូ សុផល

ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

គណអភិបាលខណ្ឌដូនពេញ បានចុះបង្ក្រាប ករណីជួញដូរ នឹងសម្រួលទីតាំងអោយប្រើប្រាស់គ្រឿងញៀន ស្ថិតនៅចំណុចមុខផ្សារសូរិយាម៉ល ផ្ទះលេខ៦២Eo ផ្លូវ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទី។

ប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ស្រី៥នាក់ រួមមាន៖
១-ឈ្មោះ យូ អ៊ឹង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (ជួញដូរ)
២-ឈ្មោះ នូច តារា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់)
៣-ឈ្មោះ នួន ភារុន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់)
៤-ឈ្មោះ ប៊ុន ស៊ីណាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់)
៥-ឈ្មោះ ស៊ិន ចាន់ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់)
៦-ឈ្មោះ ឈូក ម៉ារុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់)
៧-ឈ្មោះ ជា ដានី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់)
៨-ឈ្មោះ យ៉ាន ស្រីឡង់ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់)
៩-ឈ្មោះ ភួន ស៊ីណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់)
១០-ឈ្មោះ វ៉ាន់ ពៅ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់)
១១-ឈ្មោះ គីម ភេទស្រី ជនជាតិវៀតណាម (ប្រើប្រាស់)

វត្ថុតាងចាប់យករួមមាន÷
១-ក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១២កញ្ចប់(ដប់ពីរកញ្ចប់)
២-ដាវកែច្នៃចំនួន០១ដើម
៣-ថ្នាំគ្រាប់សង្ស័យជាថ្នាំញៀន ចំនួន១២គ្រាប់(ដប់ពីរគ្រាប់)
៤-ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៦-ប្រាក់រៀល ចំនួន ១៧៥,៥០០រៀល (ដប់ប្រាំពីរម៉ឺនប្រាំពាន់ប្រាំរយរៀល)
៧-ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ