ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ តួនាទីភារកិច្ចរបស់ កងទ័ព គឺប្រឆាំងដាច់ខាត ចំពោះជនណា ឬសកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញ ភាពសុខសាន្ត របស់ប្រជាពលរដ្ឋខ្មែរ

1 ខែ មុន 33 តូ សុផល

ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាព

ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញភស្តុភារ យន្តយុទ្ធ ថ្នាក់វរសេនាតូច កងអនុសេនាធំ ពេទ្យសង្គ្រោះ និងបណ្តុះបណ្តាលជំនាញបើកបររថយន្ត កងពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ តុលា ២០១៩ នេះ បានថ្លែងថា៖ ក្នុងនាមជាកងទ័ព តួនាទីភារកិច្ចរបស់យើងគឺការពារជាតិប្រឆាំងនឹងការប៉ុនប៉ងបំផ្លាញបូរណភាពទឹកដីសុខសន្តិភាពរបស់ប្រទេស និងភាពសុខសាន្តរបស់ប្រជាជន។ ការប្រឆាំងដាច់ខាត ចំពោះជនណាឬសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ គឺជាភារកិច្ចរបស់យើងជាកងកម្លាំងប្រដាប់អាវុធ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ ដែលត្រូវដំណើរការជាប់ជាប្រចាំឥតអាក់ខានបាន ដើម្បីអភិវឌ្ឍសមត្ថភាពវិជា្ជជីវៈយោធិន និងកសាងជួរកងកម្លាំងបន្តវេន ឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ