ព្រឹតិ្តការណ៍ថ្មីៗ

ចុះត្រួតពិនិត្យទីតាំង​ការដ្ឋានសំណង់ដែលមានចាក់បេតុងនៅលើផ្លូវសាធារណៈ និងមានសំរាម ទឹកដក់នៅលើផ្លូវ

6 ខែ មុន 85 តូ សុផល

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ ០៥កេីត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី​០៣​ ខែតុលា​ ឆ្នាំ​២០១៩វេលាម៉ោង​០៩:០០នាទី​ ដោយអនុវត្តតាមបទបញ្ជារបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក​ ម៉ុក​ ច័ន្ទករុណា​ អភិបាលរងខណ្ឌ​ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ​ ចុះត្រួតពិនិត្យទីតាំង​ការដ្ឋានសំណង់ដែលមានចាក់បេតុងនៅលើផ្លូវសាធារណៈ និងមានសំរាម ទឹកដក់នៅលើផ្លូវសាធារណៈ ស្ថិតនៅផ្លូវលេខ១០៦​ ភូមិ៣ សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​ ។

ពេលចុះដល់ទីតាំងជាក់ស្តែង​ ពិនិត្យ​ឃេីញថា​ ការដ្ឋាន​មានបង្ហូរ​ទឹកឲ្យ​ដក់មកលើផ្លូវ​សាធារណៈ​ និងមានចាក់​បេតុង​លេីផ្លូវផងដែរ​ ។ ក្រុមការងារបានណែនាំម្ចាស់ការដ្ឋានដូចខាងក្រោម​ :
– ត្រូវ​សម្អាត​ទឹកដក់នៅលើផ្លូវ​ ជុំវិញ​ការដ្ឋានឲ្យបានស្អាតឡេីងវិញ​
– ត្រូវ​រៀបចំ​ហ៊ុមព័ទ្ធ​ការដ្ឋាន​ឲ្យបានស្អាតឡេីងវិញ​ ដេីម្បី​សោភ័ណ្ឌភាព​ រាជធានី​ភ្នំពេញ​
– រៀបចំ​ប្រព័ន្ធ​លូ​ឡេីងវិញ​ ដែលនៅជុំវិញការដ្ឋានឲ្យបានល្អប្រសេីរ​ ជៀសវាង​ការកក​ស្ទះ​
– ហាមមិនឲ្យមានការចាក់​បេតុង​នៅលេីផ្លូវ​សាធារណៈ​
– ចំពោះ​បេតុង​ដែលបានចាក់នៅលេីផ្លូវ​ ត្រូវកាយយកចេញទាំងអស់​ ដេីម្បីកុំឲ្យមានទឹកដក់​
– បន្ទាប់​ពីកាយ​បេតុងចេញអស់ហេីយ​ត្រូវ​អ៊ុតកៅស៊ូ​ និងធ្វេីចង្អូរទឹកនៅជាប់​ចិញ្ចើម​ផ្លូវ​ ដេីម្បីឲ្យទឹកហូរចូល​ប្រព័ន្ធ​លូ​មេ​ ដោយទុក​រយៈពេល​០៣ថ្ងៃ​ គិតចាប់​ពីថ្ងៃ​ធ្វេី​កំណត់​ហេតុ​ ។

បានអានកំណត់ហេតុជូនតំណាងម្ចាស់ការដ្ឋានស្តាប់ចប់សព្វគ្រប់​ ហេីយម្ចាស់ការដ្ឋានឯកភាពតាមការណែនាំទាំងស្រុង​ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ