ព្រឹតិ្តការណ៍ថ្មីៗ

ខ្មាន់កាំភ្លើងបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី នៅក្នុងហាងកាហ្វេមួយកន្លែង

7 ខែ មុន 147 តូ សុផល

រតនគិរី៖ បុរសម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាមន្ដ្រីនគរបាល មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតក្នុងហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បើសម្ដីរបស់អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញរថយន្ត ហ្វ័ររ៉ែនន័រ ១គ្រឿង ជិះគ្នា៣-៤នាក់ បើកមកឈប់មុខហាងកាហ្វេខាងលើ ហើយឃើញចុះដើរតំរង់ជនរងគ្រោះ បាញ់ចំក្បាលតែម្តង រួចរត់ឡើងរថយន្តបើកគេចបាត់ស្រមោល។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញក្រុងបានលុង និងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កំពុងស្វែងរកជនដៃដល់ក្នុងករណីឃាតកម្មដ៏សាហាវនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ