ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត៣គីឡូក្រាម

7 ខែ មុន 56 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ម្សិលមិញបានឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ៣គីឡូក្រាម នៅក្បែរច្រកព្រំដែន កម្ពុជា-ឡាវ ត្រពាំងគ្រៀល បន្ទាប់ពីជនសង្ស័យឆ្លងចូលទឹកដីកម្ពុជា។

ជនសង្ស័យ មានឈ្មោះ សា វី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ រស់នៅ ភូមិឡាក់សៅ ស្រុកខាំកឺប ខេត្តបូ លី ខាំសៃ ប្រទេសឡាវ។ 

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ