ព្រឹតិ្តការណ៍ថ្មីៗ

សម្ដេចក្រឡាហោម ជិះយន្តហោះជាមួយ ឯកឧត្តម Norbert Barthle ពិនិត្យមើលទិដ្ឋភាពទូទៅនៃការផ្គត់ផ្គង់វិមជ្ឈការ និងការតាំងទីកន្លែងឧហ្សាកម្ម នៅប្រទេសអាល្លឺម៉ង់

6 ខែ មុន 65 តូ សុផល

អាល្លឺម៉ង់៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ត្រូវបានអញ្ជើញជិះយន្តហោះជាមួយឯកឧត្តម Norbert Barthle

រដ្ឋលេខាធិការសភារបស់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍអាល្លឺម៉ង់ (BMZ)និងឯកឧត្តម Eberhard Gienger សមាជិកសភា នៃសាធារណរដ្ឋហព័ន្ធអាល្លឺម៉ង់ ដើម្បីអញ្ជើញពិនិត្យមើលទិដ្ឋភាពទូទៅនៃការផ្គត់ផ្គង់វិមជ្ឈការ និងការតាំងទីកន្លែងឧហ្សាកម្ម នៅប្រទេសអាល្លឺម៉ង់។

ការអញ្ជើញជិះយន្តហោះជាមួយមន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់នាពេលនេះ គឺដើម្បីបានឃើញពីការអភិវឌ្ឍន៍នៅតំបន់ជនបទក្នុងប្រទេសអាល្លឺម៉ង់ ក្នុងនោះក្រៅតែពីមានរួចជាស្រេចនូវប្រព័ន្ធ ភ្លើង ផ្លូវ ទឹក និងសាលារៀន តំបន់ជនបទអាល្លឺម៉ង់ តែងតែមានរោងចក្រពង្រាយតាមភូមិ ដើម្បីស្រូបយកកម្លាំងពលកម្មផ្ដល់ការងារជូនពលរដ្ឋប្រចាំភូមិ និងតំបន់ក្បែរៗ។

នៅគ្រប់ភូមិនៃតំបន់ជនបទអាល្លឺម៉ង់ តែងតែមានការផលិតថាមពលហ្គាស់ធម្មជាតិ ដែលផលិតបានពីកាកសំណល់ធម្មជាតិ និងលាមកសត្វ ក្នុងនោះការផលិតម្យ៉ាងដើម្បីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងភូមិ និងម្យ៉ាងទៀតសម្រាប់ការលក់នាំចេញទៅតំបន់ផ្សេងផងដែរ។

ដោយឡែកតាមរយៈការអត្ថាធិប្បាយពីសំណាក់ភាគីអាល្លឺម៉ង់ និងតាមរយៈការពិនិត្យដោយផ្ទាល់ គឺផ្ទះប្រជាពលរដ្ឋតាមភូមិជនបទប្រមាណ៤០ភាគរយក្នុងមួយភូមិ សុទ្ធតែមានបំពាក់ផ្ទាំងសូឡាទាញ ដើម្បីថាមពលអគ្គីសនីពីពន្លឺព្រះអាទិត្យ ដែលបន្ថែមពីលើការទាញថាមពលពីវារីអគ្គីសនី ពីថាមពលនុយក្លែអ៊ែ និងថាមពលបានមកពីកង្ហាល់បក់ដោយខ្យល់ធម្មជាតិ។

នៅថ្ងៃដដែលនោះ គណៈប្រតិភូកម្ពុជាបានបន្តជូបពិភាក្សាជាមួយលោកជំទាវ Friedlinde Gurr-Hirsch រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Martin Stritmatter ប្រធាននាយករដ្ឋានរុក្ខកម្មនៃគណៈដឹកនាំតំបន់រដ្ឋបាល Tubingen. ក្នុងជំនួបនោះបានស្វែងយល់ពីប្រព័ន្ធគ្រប់គ្រង និង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៃនាយកដ្ឋាននានានៅក្នុងការងាររុក្ខកម្ម និងការរក្សាព្រៃឈើ ច្បាប់ព្រៃឈើ ក៏ដូចជាការយល់ឃើញអំពីការពិសោធន៍នៅប្រទេសអាល្លឺម៉ង់ក្នុងការងាររុក្ខកម្មប្រកបដោយនិរន្តរភាព និងបាន ជួបស្វែងយល់ផ្ទាល់ជាមួយក្រុមអនុរក្សព្រៃឈើនិងការទស្សនាព្រៃ ក្នុងតំបន់ Tubingen នោះ ។

ក្រុមគណៈប្រតិភូកម្ពុជាបានបន្តធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលកែច្នៃ ដោយបានជូបពិភាក្សាជាមួយប្រធាននាយកដ្ឋានហិរញ្ញវត្ថុ សាលារៀន និងសំណង់ផ្លូវថ្នល់របស់រដ្ឋបាលស្រុក និងជួបពិភាក្សាជាមួយតំណាងសមាគមគ្រប់គ្រងសំរាមប្រចាំស្រុក Ostalbkreis.។

ជំនួបនោះបានផ្ដោតទៅលើការស្វែងយល់ពី សេវាកម្មគ្រប់គ្រងសំរាម និងកែច្នៃរបស់រដ្ឋបាលមូលដ្ឋាន ការលើកទឹកចិត្តនៅថ្នាក់ជាតិ ថ្នាក់រដ្ឋសហព័ន្ធនិមួយៗ និងនៅថ្នាក់ឃុំ សម្រាប់ការគ្រប់គ្រងសំរាមឲ្យមាននិរន្តរភាព។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ