ភ្នំពេញ៖ លោកហេង ឡុង បានបង្ហោះឲ្យដឹងពីដំណឹងដ៏ក្រៀមក្រំ អំពីមរណៈភាពរបស់លោក សាន ម៉ៅ តារាកំប្លែងកម្ពុជា ដែលបានទទួលមរណៈភាពនៅប្រទេសថៃ នាវេលាម៉ោង៦ល្ងាចថ្ងៃទី០២,១០,២០១៩។
ព្រោះជំងឺខ្សោយបេះដូង រលាកសួត ដុះសាច់ផ្លូវដង្ហើម ទឹកនោមផ្អែម លើសឈាម ។
គួរបញ្ជាក់ថា៖តារាកំប្លែងនាយ សានម៉ៅ ឈ្មោះពិត លោក ធូ ចំរ៉ុង បានធ្លាក់ខ្លួនឈឺរហូតទៅព្យាបាលនៅប្រទេសថៃ។
ហើយស្ថានភាពជំងឺ នៅតែមិនទាន់ប្រសើរឡើយ ដោយលោកនៅចោះបំពង់កដើម្បីឲ្យដកដង្ហម ខណៈដែលជំងឺដុះសាច់នៅផ្លូវដង្ហើមពុំទាន់អាចធ្វើការវះកាត់បាននៅឡើយ,,,!
នាយសាន ម៉ៅ ធ្លាប់តែសម្តែងកំប្លែងធ្វើឲ្យទស្សនិកជនសើចសប្បាយ តែបច្ចុប្បន្ននៅស្ងៀមមួយកន្លែង។
ហើយនិយាយមិនកើតបែបនេះធ្វើឲ្យ នាយ សាន ម៉ៅ សម្រក់ទឹកភ្នែកគួរឲ្យអាណិតជាពន់ពេក ។
យោងតាមសម្តីកូនស្រីរបស់នាយសានម៉ៅ បានឲ្យដឹងថា៖ ឪពុករបស់ខ្លួនមានជំងឺ រហូតដល់ទៅ៥មុខ ។
គឺជំងឺខ្សោយបេះដូង រលាកសួត ដុះសាច់ផ្លូវដង្ហើម ទឹកនោមផ្អែម លើសឈាម តែយ៉ាងណាជំងឺបេះដូងសួតនិង ទឹកនោមផ្អែមក៏ធូរស្រាល តែត្រូវលេបថ្នាំជាប្រចាំដាច់មិនបាន និងជួបតាមការណាត់របស់ពេទ្យថៃ ។ ក្នុងនោះដើម្បីឲ្យឪពុកខ្លួននិយាយបានដូចដើមវិញទាល់តែធ្វើការវះកាត់ ប៉ុន្តែពេទ្យ ត្រូវការឲ្យព្យាបាលបេះដូង និងសួតឲ្យប្រសើរសិនទើបវះកាត់បាន ចំពោះបញ្ហាថវិកាក្នុងការព្យាបាល កូនស្រីរបស់នាយ សាន ម៉ៅ បានប្រមែលប្រមូលសម្ភារៈទ្រព្យសម្បត្តិយកទៅលក់ ដើម្បីបានថវិកាព្យាបាលឪពុកទៀតផងប៉ុន្តែមិនជាឡើយ
Tag: សិល្បៈ