ព្រឹតិ្តការណ៍ថ្មីៗ

បង្ហាញមុខជនសង្ស័យចំនួន៣នាក់ក្រោយពីឃាត់បានជាបន្តបន្ទាប់ក្នុងករណីគ្រឿងញៀន

2 ឆ្នាំ មុន 0 tnn_admin

 

បាត់ដំបង៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានបង្ហាញមុខជាសាធារណ: នៅរសៀលថ្ងៃទី០៣មិថុនានេះ ក្រោយពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ ក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ បានចុះប្រតិបត្តិការបង្ក្រាប ករណីគ្រឿងញៀនហាមឃាត់ខុសច្បាប់មួយករណី នៅចំណុចក្លិបកីឡា ស្គី និងប៊ីយែ វត្តលៀប ស្ថិតក្នុងក្រុមទី៣៤ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងឃាត់បានជនសង្ស័យ ចំនួន៣នាក់ ជាបន្តបន្ទាប់ ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ២នាក់ ដែលឃាត់ខ្លួនដំបូង ទី១ឈ្មោះ លី ពិនដារ៉ា ហៅពិន ភេទប្រុស អាយុ២១ឆ្នាំ ទី២ឈ្មោះ រឿម សុខា ហៅឡុង ភេទប្រុស អាយុ២២ឆ្នាំ ទាំង២នាក់មានទីលំនៅ ភូមិសង្កាត់កើតហេតុ រីឯវត្ថុតាងដកហូតបានរួមមាន ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន២កូនថង់ ទម្ងន់ ១.២៥ក្រាម , ទូរស័ព្ទដៃចំនួន២គ្រឿង និងកាបូបដាក់លុយចំនួន០២ ។

ឆ្លងតាមចម្លើយរបស់ជនសង្ស័យឈ្មោះ លី ពិនដារ៉ា ហៅពិន និងដោយមានការអនុញ្ញាត ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ សេរី សោភ័ណ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងប៉ោយប៉ែត នៅថ្ងៃបន្ទាប់ ត្រង់ចំណុចបន្ទប់ជួលក្រុមទី២១ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។

ទន្ទឹមនិងការឃាត់ខ្លួន ជនសង្ស័យទី៣នេះ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន០១ថង់ ទម្ងន់៣.៥០ក្រាម , ទូរស័ព្ទដៃ ចំនួន០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

IMG-20160603-WA0174d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ