ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវប៉ូលិស ឃាត់ខ្លួនបានហើយ

7 ខែ មុន 1955 តូ សុផល

(ខេត្តកំពត) ៖ សមត្ថកិច្ចប្រាប់ថា នៅថ្ងៃពុធ ០៤កើត ខែអស្សុជ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩វេលាម៉ោង ១០:៣០ នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកជុំគីរី បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ អ៊ុក រ៉ាដូ ភេទប្រុស អាយុ ២៥ ឆ្នាំ ស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ។

ពាក់ពន្ធ័ករណីឆក់ជនបរទេសនៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៩ ។

មុខសញ្ញានេះជាមុខសញ្ញាឆក់យ៉ាងសកម្មដែលធ្វើសកម្មភាពឆក់ក្នុងភូមិសាស្ត្រក្រុងកំពតកន្លងមក និងធ្លាក់ជាប់ពន្ធនាគារទើបតែចេញ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ