ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី០៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣

7 ខែ មុន 12 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៩ ម៉ោង ១៤:៣០នាទី នៅសាលប្រជុំរដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី០៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ហែម អាន  ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ តំណាងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ  ។  ដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សា, លោកអភិបាលរងខណ្ឌ, លោក នាយក នាយករងរដ្ឋបាលខណ្ឌ, លោកស្រីអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាប្រចាំខណ្ឌ, លោក លោកស្រីប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ, លោក លោកស្រីចៅសង្កាត់ទាំង១១, លោក លោកស្រីប្រធានផ្សារទាំងបី, លោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ មានសមាជិកសរុបចំនួន៧១ នាក់។
របៀបវារៈមានដូចខាងក្រោម៖
១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី១ និងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ។
២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែកញ្ញា ឆ្នាំ២០១៩ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តីបុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ ។
៤. ការងារផ្សេងៗ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ