ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ៖ ថ្ងៃទី ៩ វិច្ឆិកា ២០១៩ គឺកម្ពុជាហូបអំបុកទូទាំងប្រទេស

8 ខែ មុន 93 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃ អាទិត្យ ទី៩ ខែ មិថុនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់

បងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការមកពីគ្រប់គណបក្សនយោបាយ និងកូនក្មួយយុវជន កម្មករ កម្មការនី ចូលរួមហូបនំបញ្ចុកខ្មែរ ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ។ នៅពេលនោះ សម្តេចតេជោ បានថ្លែងថានំបញ្ចុកមិនមែនជាកម្មសិទ្ធិរបស់បក្សនយោបាយណាមួយ ប៉ុន្តែជារបស់ជាតិខ្មែរទាំងមូល។

ដោយឡែក នៅព្រឹកថ្ងៃទី ២ ខែ តុលាឆ្នាំ ២០១៩ នេះ ក្នុងពេលមានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅសាលាប៊ែលធីនៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយក ថ្ងៃសៅរ៍ ទី ៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ហើយបន្តដោយបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ គឺជាថ្ងៃកម្ពុជាត្រូវទទួលទានអំបុកនៅទូទាំងប្រទេស “ហូបអំបុកការពារជាតិ, សាសនា, ព្រះមហាក្សត្រ”។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេសត្រូវរៀបចំអំបុកអោយបានហូបគ្រប់ៗគ្នា នៅថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ