ព្រឹតិ្តការណ៍ថ្មីៗ

បែកក្បាលជាពីរ និងរបួសធ្ងន់ស្រាល៣នាក់ ម៉ូតូ បុកជាមួយ គោយន្តកន្ត្រៃ

1 ខែ មុន 59 តូ សុផល

បាត់ដំបង៖យុវជនម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅបុកគោយន្តកន្ត្រៃបណ្តាលអោយស្លាប់និងអ្នករួមដំណើររបួសធ្ងន់ពីរនាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតលេខ៥ចំណុចភូមិទួលព្រំ ឃុំកកោះ ស្រុកមោងឫស្សី កាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុមានយុវជនម្នាក់ឈ្មោះ ឌុង ប៉ាវ ភេទប្រុស អាយុ១៩ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ1T-0351 ឌុបគ្នាពីរនាក់បើកបរយ៉ាងលឿនក្នុងទិសបញ្ច្រាស់ទិសគ្នាស្រាប់តែទៅដល់កន្លែងកើតហេតុបុកគោយន្តពេញទំហឹងស្លាប់មួយរំពេច។

ប្រភពព័ត៌មានបានបន្តថា៖ជនរងគ្រោះ(ស្លាប់) ឈ្មោះឌុង ប៉ាវខាងលើនិងអ្នករួមដំណើរជាមួយចំនួនពីរនាក់ទៀតឈ្មោះ ទី១-ត ទើប ភេទប្រុស អាយុ២០ឆ្នាំ របួសធ្ងន់ ទី២-ឈ្មោះ ភីន ឆក ភេទប្រុស អាយុ១៨ឆ្នាំ របួសធ្ងន់ ចំណែកតៃកុងគោយន្តឈ្មោះ ចែវ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងឃុំ ស្រុកជាមួយគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងនិងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ចំណែកសពយុវជនបង្កហេតុ ប្រគល់អោយក្រុគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នម៉ូតូនិងគោយន្តត្រូវបានកម្លាំងនគរបាលស្រុកមោងឫស្សីយកទៅរក្សាទុកនៅអធិការដ្ឋានរងចាំការដោះស្រាយនៅពេលក្រោយ៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ