ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ដឹកនាំកិច្ចប្រជុំ បន្ទាន់ ពាក់ព័ន្ធការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន

7 ខែ មុន 42 តូ សុផល

ភ្នំពេញ៖ នាល្ងាចថ្ងៃ អង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័កពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារចាំបាច់បន្ទាន់មួយចំនួន និង ដាក់ផែនការពង្រឹងបន្ថែម ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន ជាពិសេសការងាររៀបចំសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវដែលឧស្សាហ៍ប្រឈមការកកស្ទះចរាចរ និងការផ្សព្វផ្សាយអនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើង(Pub Street) ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរងទទួលបន្ទុក លោក អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក នាយករដ្ឋបាលខណ្ឌ លោក ប្រធានការិយាល័យពាក់ព័ន្ធ លោក ប្រធានប្រជាការពារខណ្ឌ លោក ចៅសង្កាត់ពាក់ព័ន្ធ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធ និងប្រធានក្រុមគោលដៅប្រជាការពារខណ្ឌផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ