ព្រឹតិ្តការណ៍ថ្មីៗ

ឃាតកម្មដ៍សាហាវ សម្លាប់ជនបរទេស យកទៅទម្លាក់ចោល ក្នុងដីឡូតិ៍

1 ខែ មុន 137 តូ សុផល

ខេត្តព្រះសីហនុ៖ យោងតាម Page អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI បានអោយដឹងថា មានករណីឃាតកម្ម

នៅក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុម៦ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កការភ្ញាក់ផ្អើល នាវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ជាជនបរទេស ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ហើយបច្ចុប្បន្ន កំពុងស្វែងរកអត្តសញ្ញាណជនរងគ្រោះ។ តាមការពិនិត្យរបស់មន្រ្តីជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម។

បច្ចុប្បន្នសាកសពជនបរទេសខាងលើ ត្រូវបានរក្សាទុកបណ្តោះ អាសន្ន នៅសាលរក្សាសព នៃមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី៕


បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ