ព្រឹតិ្តការណ៍ថ្មីៗ

អាមាសមុខ បាត់! សម រង្ស៊ី អត់ហ៊ានភ្នាល់ ជាមួយ លោក ហ៊ុន ម៉ាណែត

7 ខែ មុន 541 តូ សុផល

លោក ហ៊ុន ម៉ាណែត៖  ពាក្យថា មិនចាំបាច់ភ្នាល់ គឺមានន័យស្មើនិង មិនហ៊ានភ្នាល់ កាលពីម្សិលមិញ ខ្ញុំបានចោទសួរទៅលោក សម រង្ស៊ី ថាតើលោកហ៊ាន ឬមិនហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីការពារពាក្យសម្តីដែលលោកបាននិយាយជាសាធារណៈទាក់ទងរឿងសញ្ញាបត្រ West Point របស់ខ្ញុំ។

សូមអរគុណលោក សម រង្ស៊ី ដែលបានផ្តល់ចម្លើយដែលបញ្ជាក់ពី កម្រឹតនៃភាពក្លាហានរបស់លោកក្នុងការការពារពាក្យសម្តីរបស់លោក។

លោក សម រង្សី បានឆ្លើយថា មិនចាំបាច់ភ្នាល់ទេ គឺមានន័យស្មើនឹងលោក សម រង្ស៊ី មិនហ៊ានភ្នាល់ !!! ពោលគឺមិនហ៊ានចេញមុខការពារនូវអ្វីដែលខ្លួនលោកបាននិយាយនោះទេ។

ការនិយាយថា មិនចាំបាច់ភ្នាល់ ឬការព្យាយាមបង្វែរប្រធានបទពីការការពារអំណះអំណាងរបស់លោកចេញពីប្រធានបទសញ្ញាបត្រនៅសាលា West Point ទៅជាប្រធានបទផ្សេង អ្នកណាក៏អាចយល់បានថាជាវិធីសាស្ត្រដកថយ ដែលសូម្បីតែក្មេងក៏អាចយល់បានដោយងាយដែរ។

ខ្ញុំសុំមិននិយាយទៀតទេ ដោយខ្ញុំមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ ដូច្នេះមិនមានពេលកំដរលោក សម រង្ស៊ី ឆ្លើយឆ្លងរឿងអ្វីដែលលោកនិយាយហើយមិនហ៊ានការពារនោះទៀតទេ។

សូមទុកជូនមហាជនលោកវិនិច្ឆ័យចុះ 🙂

បន្ថែមយោបល់របស់អ្នក

យោបល់