ព្រឹតិ្តការណ៍ថ្មីៗ

ចប់ភ្ជុំសឹងមិនទាន់! ចេញធ្វើសកម្មភាពឆក់ តែត្រូវប៉ូលិសក្របួចជាប់ម្នាក់

8 ខែ មុន 89 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យក្នុងបទល្មើស ឆក់កាបូប ម្នាក់ត្រូវបាសមត្ថកិច្ចខណ្ឌសែនសុខ ចាប់ខ្លួនបាន បក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់

បន្ទាប់ពីនាំគ្នាធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់កំពុងធ្វើដំណើរតាមម៉ូតូកង់បី បានសម្រេចហើយ ជនរងគ្រោះស្រែកឆោឡោ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមផ្លូវ២០០៤ ក្បែរស្តុប កែងផ្លូវណតប្រ៊ីត ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យចាប់បានម្នាក់ ឈ្មោះ សុខ ចាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិពិតប្រាកដ ស្នាក់នៅ ភូមិមច្ឆា សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ សមត្ថកិច្ចដកហូតបានម៉ូតូ មួយគ្រឿងម៉ាកនិច ពណ៌ស ដោះស្លាកលេខចេញ ។ ចំណែកជនរងគ្រោះ ឈ្មោះ ហ៊ូ សុខផេង ភេទស្រី អាយុ២០ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នាងរួមដំណើរជាមួយមិត្តភ័ក្រ វិលមកពីទិញឥវ៉ាន់ នៅផ្សារបឹងកេងកងវិញ ជិះម៉ូតូកង់បី ធ្វើដំណើរ តាមផ្លូវ២០០៤ ពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យគ្នា៣នាក់ ជិះម៉ូតូនិចពីក្រឿង មួយគ្រឿងពណ៌ខៀវ ជិះគ្នា២នាក់ និងមម្នាក់ទៀតជិះ និចពណ៌ស តាមពីក្រោយ ឆក់យកកាបូបស្ពាយទៅបាត់ ក្នុងនោះបានលុយជាង២០០ដុល្លា លុយខ្មែរមួយចំនួន និងឯកសារមួយចំនួនទៀត ជនសង្ស័យគ្នា២នាក់ ជិះនិចពណ៌ខៀវជាអ្នកឆក់ ស្រែកឆោឡោ សមត្ថកិច្ចល្បាតក្បែរនោះ ជួយដេញតាម ចាប់បានជនសង្ស័យម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកជនសង្ស័យ២នាក់ទៀត រត់គេចបាត់ យកទាំងកាបូបទៅជាមួយផង ។

ក្រោយពីចាប់ខ្លួនជនសង្ស័យបានម្នាក់ សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯជនរងគ្រោះ ក៏ទៅដាក់ពាក្យបណ្តឹងផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ