ព្រឹតិ្តការណ៍ថ្មីៗ

ភូមិផង របងតែមួយ ទាស់ពាក្យសម្តីតិចតួច ទាញពូថៅ កាប់របួសធ្ងន់ ទាំងព្រឹក

1 ខែ មុន 28 តូ សុផល

ខេត្តកណ្តាល៖ សមត្ថកិច្ចប្រាប់ថា នៅថ្ងែចន្ទ២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង ៦ និង៨នាទី

នៅចំណុចលើផ្លូវលំមុខផ្ទះជនរងគ្រោះភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល មានករណីហិង្សា កាប់បបុរសម្នាក់រងរបួសធ្ងន់ ហើយគេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះ ឈ្មោះ មាន សុខុម ភេទប្រុសអាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅភូមិ-ឃុំកើតហេតុ ។
ជនសង្ស័យ ឈ្មោះ ឃុត សុភក្ត័ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិ-ឃុំកើតហេតុ ។
ជនរងគ្រោះរងរបួសក្បាល និងក ខាងក្រោយផ្នែកឆ្វេង ។

ប្រភពប្រាបើថា នៅថ្ងៃទី ៣០ខែកញ្ញាឆ្នាំ ២០១៩ វេលាម៉ោង ៦ និង០០ ព្រឹក ឈ្មោះ មាន វាសនា ហៅលឹប ដែលត្រូវជាកូនជនរងគ្រោះ ឈ្មោះមាន សុខុម បានបាញ់ទឹកជ្រូក និងបាចចំណីមាន់នៅខាងក្រោយផ្ទះក្បែរ មាត់ទន្លេក្រោយមកឈ្មោះ មាន វាសនាបានដើរទៅនោមក្បែររបងព្រំដី ឈ្មោះឃុត សុភក្ត័ក៏បានស្រែកឲ្យ ឈ្មោះមាន វាសនា ថា ហ្អែងឈ្លើយម្ល៉េះនោមដាក់របងអញហើយឲ្យ ឈ្មោះ មាន វាសនា មកមុខផ្ទះបើកទ្វាររបងដើម្បីវាយគ្នា ពេលនោះ ឈ្មោះឃុត សុភក្ត័ និងក្រុមគ្រួសារបាន ឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយក្រុមគ្រួសារ ឈ្មោះ មាន វាសនា នៅលើផ្លូវមុខផ្ទះ ឈ្មោះមាន សុខុម បន្ទាប់មក ឈ្មោះ មាន វាសនា បានបើកទ្វាររបងហើយដើរចេញទៅផ្លូវបានមួយជំហាន ក៏ឈ្មោះឃុត សុភក្ត័បានស្ទុះមកវាយឈ្មោះ មាន វាសនាចំនួន ៣ ដៃហើយឈ្មោះមាន សុខុម(ជនរងគ្រោះ) ដែលត្រូវជាឪពុក បានចេញទៅជួយឃាត់ក៏ត្រូវ ឈ្មោះឃុត សុភក្ត័ដកពូថៅពីចង្កេះកាប់ឈ្មោះមាន សុខុមបណ្ដាលឲ្យរងរបួសហើយរត់គេចខ្លួនបាត់តែម្ដង ។

ករណីនោះកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍បឹងគ្រំកំពុងស្រាវជ្រាវកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ