ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត៣គ្រឿងបុកគ្នា ស្លាប់៣នាក់ កៀបជាប់ក្នុងរថយន្ត

1 ខែ មុន 77 តូ សុផល

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា យ៉ាងហោចណាស់ មនុស្ស៣នាក់ ស្លាប់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបុកប៉ះគ្នា

គឺរថយន្តរត់តាក់ស៊ី រថយន្តដឹកថ្ម និងរថយន្តដឹកខ្សាច់ នៅផ្លូវជាតិលេខ៤ ត្រង់ចំណោតអូរត្រាវ ជិតចូលដល់ក្រុងព្រះសីហនុ វេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃ៣០ខែកញ្ញា២០១៩នេះ។

ប៉ូលិសបញ្ជាក់ ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ម៉ាក STAREX ពណ៌ ស ពាក់ផ្លាកលេខ កំពត2B-4216 អ្នកបើកបរ ឈ្មោះ សេង ភារៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ រត់តាក់ស៊ី នៅភូមិល្បើក ស្រុកឈូក ខេត្តកំពត រួមដំណើរមនុស្ស៧នាក់ ( ស្រី ២នាក់ ) មានទិសដៅពី ខេត្តកំពត ចូលក្រុងព្រះសីហនុ លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវឡើងចំណោត រថយន្តតាក់ស៊ីនេះ បានវ៉ាជែងរថយន្តធុនធំ ១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ3D-0144 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) វ៉ាមិនផុត ក៍ជ្រុលកៀរហើយបុករថយន្តធុនធំ ១គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា គឺរថយន្តម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1142 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) បណ្ដាលឲ្យរថយន្តធុនធំទាំងពីរគ្រឿងបុកផ្ទប់គ្នាតែម្ដង។

គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៣នាក់ ភេទប្រុស នៅនឹងកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណ សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
១-អ្នកបើកបររថយន្តធុនធំពាក់ផ្លាកលេខភ្នំពេញ3D-0144 ស្លាប់កៀបជាប់ក្នុងរថយន្ត ។
២-អ្នករួមដំណើរលើរថយន្តទេសចរណ៍ ចំនួន ២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ចំណែកអ្នកបើកបររថយន្តបង្កបាននាំខ្លួនមកសាកសួរមកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។
រីឯវត្ថុតាង រថយន្ត ៣គ្រឿង សមត្ថកិច្ចជំនាញ បានចាត់ចែងស្ទូច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីដោះស្រាយបន្ត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ