ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តបាត់ដំបងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅចំណតរថយន្តក្រុងរដ្ឋករស្វយ័តមុនពេលចេញដំណើរ

1 ខែ មុន 41 តូ សុផល

បាត់ដំបង៖នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ រថយន្តក្រុងរដ្ឋករស្វយ័តចំនួន១៥គ្រឿងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ចេញដំណើរពីបេឡាន ផ្សារភូពុយ ក្រុងបាត់ដំបង។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងលោកផេង សិទ្ធី អភិបាលក្រុង រួមទាំងសមត្ថកិច្ចបានចុះមកជួបបង ប្អូន ក្មួយៗ លោកតា លោកយាយ និងជូនថវិកាមួយចំនួនមុនចេញដំណើរពីខេត្តបាត់ដំបងទៅរាជធានីភ្នំពេញ។

អ្នកដំណើរទាំងអស់នោះ ភាគច្រើន ជាកម្មករ អង្គុយរងចាំធ្វើដំណើរជាច្រើននាក់ ដូច្នេះលោកក៍បានជួលរថយន្តក្រុងចំនួនពីរគ្រឿងបន្ថែមទៀតដើម្បីជូនដំណើរពួកគាត់មិនអោយអាក់អន់ស្រពន់ចិត្តឡើយ។

ក្បួនរថយន្តក្រុងទាំងអស់នោះបានចេញដំណើរពីចំណតរថយន្តខាងលើនៅវេលាម៉ោង៧និង០០នាទីជាបន្តបន្ទាប់ រីឯអ្នកដំណើរក្នុងរថយន្តមានទឹកមុខញញឹម ញញែម ព្រោះបានឃើញថ្នាក់ដឹកនាំនិងសមត្ថកិច្ចយកចិត្តទុកដាក់ចំពោះពួកគាត់ ប្រកបដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ