ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ និងរបួសធ្ងន់ស្រាលចំនួន៣នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសង្កែ

1 ខែ មុន 56 តូ សុផល

បាត់ដំបង៖ រថយន្តកាមរីមួយគ្រឿងបើកបរយ៉ាងលឿនជ្រុលទៅបុកម៉ូតូម៉ាកឃ្លិកចំពីក្រោយបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុនិងរបួសធ្ងន់ស្រាលចំនួន៣នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នល់បត់ ឃុំកំពង់ព្រៀង ស្រុកសង្កែ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះទាំង៤នាក់ឈ្មោះ ១-ឈឹម កុសល ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរធ្វើស្រែ(ស្លាប់) ២-ផាន ភឿត ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ មេផ្ទះ ៣-ឈ្មោះសល់ សំណាង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ (សិស្ស)ត្រូវជាកូននិងទី៤ ឈ្មោះ រ៉ូ ធារិទ្ធ ភេទប្រុស អាយុ៤ឆ្នាំ នាក់ទាំងបួនរស់នៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានបន្តថា៖ក្រោយពេលកើតហេតុរថយន្តបង្កបន្ថែមល្បឿន ទៅចតចោលមុខផ្ទះអ្នកភូមិម្នាក់នៅស្រុកមោងឫស្សី រត់គេចខ្លួនបាត់។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី រីឯជនរងគ្រោះទាំង៣នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្តបាត់ដំបង។

ដោយឡែករថយន្តបង្កហេតុនិងម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែរងចាំការដោះស្រាយនៅពេលក្រោយ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ