ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់ប្រដាប់អាវុធ គេចខ្លួន៩ឆ្នាំ ប៉ូលិស ទើបចាប់បាន

8 ខែ មុន 173 តូ សុផល

ខេត្តកំពង់ស្ពឺ៖ ជនល្មើស ឈ្មោះទេព និត ភេទប្រុសអាយុ៣៣ឆ្នាំ សមាជិកក្រុមចោរប្លន់ប្រើអាវុធAK ដ៏ល្បីនៅឆ្នាំ២០១០

ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលស្រុកបសេដ្ឋ ចាប់ខ្លួន តាមដីកា កាលពីថ្ងៃទី២៨ កញ្ញា ២០១៩ ។

ក្រុមជនល្មើសដ៏ល្បីល្បាញនេះ ត្រូវបាន ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួនបក្ខពួក៣នាក់ និងដកហូតអាវុធAK ចំនួន២ ដើមរួចហើយ។ បន្ទាប់ពីបក្ខពួកក្រុមចោរនេះ មកធ្វើសកម្មភាពប្លន់ តែមិនបានសំរេច នៅផ្ទះគ្រូបង្រៀន ភូមិពោធិ៍ត្បែង ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ឧសភា ២០១០ ខណៈពេលនោះជនល្មើសច្រឡំបាញ់ត្រូវប្អូនខ្លួនស្លាប់ ហើយអូសសាកសពមកផ្ទះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ