ព្រឹតិ្តការណ៍ថ្មីៗ

សៀមរាបយើងហ្នឹង! សូម្បីតែ ឡានពេទ្យ ក៍មិនដឹងទៅតាមណាដែរ បើបើកបររបៀបនេះ……

6 ខែ មុន 127 តូ សុផល

ខេត្តសៀមរាប៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ក្នុងថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៩នេះ

នៅលើកំណាត់ផ្លូវជាតិលេខ៦ចាប់ពីចំណុចស្វាយធំ រហូតដល់ ស្ពានក្អែក ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង មានការកកស្ទះ ចរាចរណ៍ ដោយសារការបើកបរ មិនគោរពសិទ្ធ អាទិភាព អ្នកដ៏ទៃ ។

លោកអភិបាលស្រុក រូបនេះ បន្តថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ខណះនេះ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពស្រុកប្រាសាទបាគង បានបញ្ជូនដល់ទីតាំងកកស្ទះ និងកំពុងធ្វើការ ដោះស្រាយ សម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីអាចធ្វើដំណើរ ជាធម្មតាឡើងវិញ ។

សូមចូលរួមបើកបរ ដោយគោរពសិទ្ធអាទិភាពគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ