ព្រឹតិ្តការណ៍ថ្មីៗ

ទៀតហើយ! គាស់ហាងទូរស័ព្ទ យីហោ ងួន សៅមុនី យកអស់ជិត១០០គ្រឿង

8 ខែ មុន 265 តូ សុផល

ខេត្តកណ្តាល ៖ អសន្តិសុខបន្តកើតមាន ក្នុងខេត្តកណ្តាល នេះមិនមែនជាលើកទី១ ឡើយ ជាក់ស្តែង លោកចោរបានធ្វើសកម្មភាពគាស់ទ្វារចូលលួចទូរស័ព្ទដៃនៅ ហាង ងួន សៅមុនី អស់ជិត១០០គ្រឿង

កាលពីវេលាម៉ោង១និង៣៦នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សាត សុវណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមិ ឃុំ
កើតហេតុខាងលើ ។

ទូរសព្ទ័ដៃបាត់បង់អស់ចំនួន៩៨គ្រឿង iPhone 7plus ៨គ្រឿង ,iPhone 8 plus០១គ្រឿង ,iPhonexsmax ១គ្រឿង ,iPhone 6plus ៧គ្រឿង ,iPhone 6s ២គ្រឿង ,iPhone x២គ្រឿង ,Vivo
១០គ្រឿង ,sumsung Note8 ២គ្រឿងsumsung Note5 ២គ្រឿង ,sumsung ៧គ្រឿង ,oppo ៥៦គ្រឿង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ