ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូ២គ្រឿងបុកគ្នា យុវជន២នាក់ ស្លាប់ ភ្លាម

1 ខែ មុន 37 តូ សុផល

បាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលអោយមនុស្សពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍និងធ្វើការវាស់វែងទៅតាមជំនាញច្បាប់ចរាចរណ៍ផ្លូវគោក។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៧ ពណ៌ខ្មៅបើកបរដោយឈ្មោះប្រុញ ចាន់ធឿន ភេទប្រុស អាយុ១៩ឆ្នាំ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងស្រាប់តែទៅដល់កន្លែងកើតហេតុមានម៉ូតូម៉ាកZoomer-X ពណ៌ក្រហម-ស បើកបរដោយឈ្មោះ គុណ តារា ភេទប្រុស អាយុ២៧ឆ្នាំក្នុងទិសដៅបញ្ច្រាសទិសគ្នា ជ្រុលចង្កូតបុកពេញទំហឹងលាន់ស្នូរដូចរន្ទះបណ្តាលអោយជនរងគ្រោះទាំងពីរនាក់ស្លាប់មួយពព្រិចភ្នែក។

ប្រភពព័ត៌មានបានបន្តថា៖ជនរងគ្រោះទាំងពីរ(ស្លាប់)មានីលំនៅក្នុងស្រុកមោងឫស្សីដូចគ្នា ចំណែកអ្នករួមដំណើរជាមួយជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាឌ្រីមរបួសធ្ងន់។

បច្ចុប្បន្ន សពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ