ព្រឹតិ្តការណ៍ថ្មីៗ

បន្តបណ្តេញ ជនជាតិចិន៧នាក់ ទៅប្រទេសកំណើតវិញ និងហាមចូលប្រទេសកម្ពុជា រយៈពេល៣ឆ្នាំ

4 ខែ មុន 59 តូ សុផល

ខេត្តព្រះសីហនុ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានព្រះសីហនុ បានសហការជាមួយ កម្លាំងនគរបាលទីស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី

នាវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ៧នាក់។

នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនចំនួន ៧នាក់នេះ មាន
១- ឈ្មោះ LIN XIANG HONG ភេទប្រុស អាយុ ២៣ឆ្នាំ
២- ឈ្មោះ CHEN WENBIN ភេទប្រុស អាយុ ២២ឆ្នាំ
៣- ឈ្មោះ WU QIANG ភេទប្រុស អាយុ ៣៧ឆ្នាំ
៤- LIN JIANMIN ភេទប្រុស អាយុ ៣១ឆ្នាំ
៥- ឈ្មោះ CHEN FENHUI ភេទប្រុស អាយុ ២៩ឆ្នាំ
៦- ឈ្មោះ YE YAOXIN ភេទប្រុស អាយុ ២៧ឆ្នាំ
៧- ឈ្មោះ GUAN DEJIN ភេទប្រុស អាយុ ២៩ឆ្នាំ
និងបានទទួលពីនាយកដ្ឋានកណ្តាលសន្តិសុខ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំឆបោក តាមប្រព័ន្ធទូរគមនាគមន៍។

ជនជាតិចិនទាំង ៧ នាក់ខាងលើ បានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ QD712 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសរយៈពេល ៣ឆ្នាំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ